Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៤ ទូទាំងស្រុកមេមត់

  • Print

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្មួយៗ ជាសិស្សានុសិស្ស ដែលទើបតែ ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំនួន ៩៣នាក់ ទូទាំងស្រុកមេេមត់។

សិស្សានុសិស្សទាំង ៩៣រូប បានសំដែងនូវ ការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា លោកគ្រូ អ្នកគ្រូ ពិសេសអ្នកសាងសង់សាលា ថ្នាក់ដឹកនាំប្រទេស ឲ្យមានការរីចំរើន ដូចសព្វថ្ងៃ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើអោយ ក្មួយៗទាំអស់ អោយខិតខំបន្ត ដើម្បីយកចំណេះដឹងទាំងនេះ មកអភិវឌ្ឍន៍ស្រុកភូមិយើងវិញ ដូចពាក្យស្លោកមួយ ដែលពោលថា "ទំពាំងស្នងឫស្សី" ។

ពិធីនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអភិបាលរងខេត្ត ឯកឧត្តម អស់លោក ជាក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំង លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។