Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យប្រជាកសិករទាំងអស់ នាំគ្នាបង្កើនការដាំដុះនិងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពនិងប្រាក់ចំណូលគ្រួសារ ខណៈជំងឺកូវីដ១៩ បន្តរីករាលដាល

  • Print

«ការដាំដុះដំណាំរួមផ្សំបន្លែបង្ការផ្សេងៗ និងបន្ថែម កុំទុកដីឲ្យនៅទំនេរធ្វើឲ្យជីវភាពបងប្អូនកាន់តែប្រសើរឡើ ខណៈជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល» ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជបន្លែ និងសម្ភារៈ អន្តរាគមន៍បន្ទាន់ ចែកជូនកសិករចំនួន៦៧គ្រួសារ មកពី៦ឃុំ មានឃុំគង់ជ័យ ឃុំទួលសុភី ឃុំប្រធាតុ ឃុឃុំដំរិល ឃុំចក និងឃុំមៀន ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងពិធីចែកគ្រាប់ពូជបន្លែ និងសម្ភារៈ ក៏មានការអញ្ជើញជាអធិបតីពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងប្រជាកសិករចូលរួមជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ការដាំដុះបន្លែបង្ការត្រូវតែអនុវត្តគ្រប់រដូវកាល ទៅតាមក្រុមគ្រួសារនីមួយៗ ដោយមិនចាំបាច់តែនៅក្នុងអំឡុងកូវីដ១៩ទើបយើងដាំដុះនោះទេ ពីព្រោះបន្លែបង្ការវាជាតម្រូវការចាំបាច់ណាស់ សម្រាប់យើងទាំងអស់គ្នាទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា តាមរយៈនៃការដាំដំណាំបន្លែបង្ការ នៅជុំវិញលំនៅដ្ឋាន គឺទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការរួមចំណែកបង្កើននូវប្រាក់ចំណូល ជីវភាពកាន់តែធូធារ កាត់បន្ថយការចំណាយ និងមិនធ្វើចំណាកស្រុកនោះជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញដល់ប្រជាកសិករទំាងអស់ ត្រូវនាំគ្នាធ្វើការដាំដុះគ្រាប់ពូជបន្លែនេះ ទៅតាមលក្ខណៈបច្ចេក ទេសកសិកម្ម ឲ្យបានគ្រប់ៗគ្នាព្រោះវាអាចធ្វើឲ្យជីវភាព បងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូរធាច្រើនជាងមុន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែក ក្នុងការលើកស្ទួយកម្រិតជីវភាព របស់បងប្អូនឲ្យកាន់តែល្អប្រសើរឡើង និងធានានូវសុវត្ថិភាពក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានក៏បានណែនាំដល់ប្រជាពលរដ្ឋដែលជាកសិករថា ដោយស្ថានភាពបច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែលជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាព ឱ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា ៖ ការចែកគ្រាប់ពូជជូនកសិករចំនួន៦៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកអូរាំងឪ រួមមាន ( ត្រកួន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាត់) និងសម្ភារៈ (មានទុយោសាច ថាសបណ្ដុះកូនបន្លែ សំណាញ់ទ្រើង និងកៅស៊ូគ្រប់រង )។