Social Network

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាខេត្ត ចុះសួរសុខទុក្ខ នាំយកអំណោយចែកជូននិស្សិត និងពលករ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក២កន្លែង ក្នុងក្រុងសួង

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ជាអុីមុំាខេត្តនិងឯកឧត្តមម៉ាត់ ហ្គោហ្វូត ឯកឧត្តម សុះ រ៉ហ្វាត ឯកឧត្តម ប៊ុនលាង តុលា

សមាជិកក្រុមប្រឹក្សាខេត្ត រួមដំណើរដោយសមាជិកអុីមុំាខេត្ត គ្រួពេទ្យប្រចាំក្រុងសួង និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន យុវជនសសយក យុវជន CMYAបានចុះសួរសុខទុក្ខ នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដល់និស្សិត១៤នាក់មកពីប្រទេសអារ៉ាបីសាអូឌីត និងពលករ២៧នាក់ មកពីប្រទេសម៉ាឡេសុី និងមកពីប្រទេសថៃ ៣នាក់ ប្រទេសកូរេ២នាក់ មកពីអាមេរិច១នាក់ និងប្រទេសសូដង់១នាក់។

នៅក្នុងឱកាសសំណេះសំណាលឯកឧត្តម ម៉ូត យូសុះ ក៍បានផ្តាំផ្ញើដល់បងបងប្អូន និស្សិត ពលករ ប្រជាពលរដ្ឋរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ដោយប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យជាប់ជាប្រចាំថ្ងៃ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំជួបជុំគ្នា ដោយមិនមានការចាំបាច់ ជាពិសេសសម្រាប់បងប្អូន ប្រាជាពលរដ្ឋដែលមកពីក្រៅប្រទេសត្រូវនៅដោយដាច់ដោយឡែកពីក្រុមគ្រួសារបងប្អូនចំនួន១៤ថ្ងៃដើម្បីចូលរួមទប់ស្កាត់បង្ការជាមួយក្រសួងសុខាភិបាល រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។

ឆ្លៀងក្នុងឳកាសនោះ ឯកឧត្តម ម៉ូត យូសុះ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរសុខាភិបាល ក្រុមគ្រួពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័កទាំង៧៤កន្លែង ដែលខិតខំយកចិត្តទុកដាក់មើលថែបងប្អូនប្រជាពលរដ្ឋយើងបានល្អក្នុងពេលចត្តាឡីស័ក ទូទាំងខេត្តត្បូងឃ្មុំ ៕