Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងអង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា(UPF) ចុះMouរួមគ្នា ផ្តល់ឱកាសពង្រឹងចំណេះដឹងភាពជាអ្នកដឹកនាំ និងការរស់នៅដោយសន្តិភាព

  • Print

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងអង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា(UPF) បានចុះអនុសារណៈយោគយល់រួមគ្នាមួយ ដើម្បីឲ្យនិស្សិតមានឱកាសផ្លាស់ប្ដូរបទពិសោធន៍ បង្កើនចំណេះដឹង ពិសេសការ

សិក្សាលើជំនាញផ្សេងៗ។

ពិធីនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងលោក Hajime Saitou អនុនាយកតំបន់នៃអង្គការសហព័ន្ធសន្តិភាពសកល នៃកម្ពុជា។

តាមរយៈការចុះអនុស្សារណៈយោគយល់នេះ សិស្ស និស្សិត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងមន្ត្រីរាជការ នឹងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍ បង្កើនចំណេះដឹង ពិសេសការសិក្សាលើភាពជាអ្នកដឹកនាំ ក៍ដូចជាអប់រំចំណេះដឹងទៅលើការរស់នៅដោយសន្តិភាពនៅក្នុងចិត្ត, បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំទាំងពីរ ដោយបង្កើតនូវវគ្គបណ្ដុះបណ្ដាលឬសិក្ខាសាលារួមគ្នា បន្ថែមលើសពីនដះផ្ដល់ឱកាសឲ្យនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អាចប្រឡងប្រជែងនៅក្នុងកម្រិតតំបន់ក៏ដូចជាទៅកាន់កម្រិតពិភពលោក។

ឯកឧត្តម ពិន វណ្ណារ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា ដែលបានសហការជាមួយសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំជាដៃគូ ជួយពង្រឹងបន្ថែមចំណេះដឹងលើជំនាញផ្សេងៗ បង្កើតឱកាសសិក្សានិងឱកាសការងារជាច្រើនសម្រាប់សិស្សនិស្សិតនិងមន្រ្តីរាជការនៅខេត្តត្បូងឃ្មុំ ក៍ដូចជាសំណូមពរបន្ថែមលើការសិក្សាផ្នែកភាសាកូរ៉េផងដែរ។ សូមបញ្ជាក់ថាអង្គការនេះ ផ្ដោតសំខាន់ទៅលើការអប់រំយុវជនឱ្យយល់ដឹងទៅលើបញ្ហាសន្តិភាព ក៍ដូចជាធ្វើយ៉ាងណារស់នៅឲ្យចុះសម្រុងគ្នា និងជាប្រយោជន៍សម្រាប់សង្គម។

អង្គការនេះ គឺប្រតិបត្តិការជួយគាំទ្រទៅលើគោលការណ៍អង្គការសហប្រជាជាតិ លើការបណ្ដុះបណ្ដាលធនធានមនុស្ស សន្តិភាព ពិសេសជួយឲ្យមនុស្សរស់នៅដោយមានតម្លៃ ក៍ជួយលើបញ្ហាការអត់ឃ្លានជាដើម-ល-៕