Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិនឲ្យមានការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ពីជនខិលខូល សូម្បី១មីលីម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនោះឡើយ

  • Print

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៅព្រឹកទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុម ការងារចម្រុះ រួមមាន ឯកឧត្តម ជុំ ស ប្រធានសាលា ដំបូងខេត្ត ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញារខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ

អាជ្ញាធរ ស្រុកពញាក្រែក ធ្វើការចុះត្រួតពិនិត្យ និងបើកកិច្ចប្រជុំ នៅសាលប្រជុំ សាខាគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំងផ្លុង ពាក់ព័ន្ធនឹង បញ្ហាដីធ្លី តាមបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកមេមត់ ដែលភាគីទាំងពីរ មិនទាន់ធ្វើ ពិធីប្រគល់ ទទួលនៅឡើយ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ដើម្បីផ្សព្វផ្សាយ និងពង្រឹងការ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋ ពិសេសពិនិត្យ ពិភាក្សារៀបចំ ដាក់ផែនការ សុំអនុសាសន៏ និងប្រតិបត្តិការទប់ស្កាត់ ការទន្ទ្រានចូលកាន់កាប់ ដោយខុសច្បាប់លើដី សំណល់ពីការបោះបង្គោលព្រំដែន រវាងកម្ពុជា -វៀតណាម ក្នុងភូមិសាស្ត្រ ស្រុកពញាក្រែក និងស្រុកមេមត់ ដែលភាគីទាំងពីរ មិនទាន់ធ្វើ ពិធីប្រគល់ទទួល នៅឡើយនោះ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យ ក្រុមការងារ ត្រូវកំណត់អត្តសញ្ញាណ ឲ្យបានជាក់លាក់ នូវអ្នកតវ៉ាដោយ ខុសច្បាប់ អ្នកញុះញ៉ង់ និងមេខ្លោង ដែលនៅពីក្រោយរឿងនេះ ដើម្បីឈានទៅវែកមុខ យកមកចាត់ការ ទៅតាមនីតិវិធីច្បាប់ បញ្ចប់បញ្ហា ឲ្យបានឆាប់ ព្រោះថានៅទីនេះ ជាចំនុច ដ៍ក្តៅគគុក ដោយកន្លងមក អ្នកនយោបាយមួយចំនួន តូចនោះ បានយក ទីតាំងនេះ ដើម្បីកេងចំនេញ នយោបាយជារើយៗ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថាក្នុងនាម អាជ្ញាធរមាន សមត្ថកិច្ចទាំងអស់ មិនត្រូវប្រងើយ កន្តើយនោះឡើយ ឲ្យតែមានការ ញុះញង់ បំផុសបំផុល ប្រជាពលរដ្ឋ ឃើញបទល្មើសជាក់ស្តែង ត្រូវតែចាប់ ឃាត់ខ្លួនតែម្តង រួចត្រូវសុំគោលការណ៍ ពីសំណាក់ស្ថាប័ន តុលារការ ដោយមានការចូលរួម សហការ បានយ៉ាងល្អ ពីសំណាក់លោក ជុំ ស ប្រធានសាលា ដំបូងខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដែលកន្លងមកបាន ចូលរួមដោះស្រាយ ជាបន្តបន្ទាប់ ជុំវិញបញ្ហារំលោភ យកដីធ្លី ដោយខុសច្បាប់ ក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងនាម គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យរដ្ឋបាលស្រុក និងកងកម្លាំង វរៈការពារព្រេំដែន ត្រូវធ្វើវេទិការ សាធារណៈ បន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ ជ្រួតជ្រាបជុំវិញ បញ្ហាដីធ្លីនេះ ។ ជាពិសេសបាន ដាក់បទបញ្ជារ ឲ្យកងកម្លាំងទាំង៣ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវតែ ថែរក្សាឲ្យខានតែ បាននូវការ ចូលកាន់កាប់ដី ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច ក៍ដូចជា ប្រទេសជិតខាង សូម្បីតែ១ មីលីម៉ែត្រ ក៍ដោយ ត្រូវតែធ្វើឲ្យ ខានតែបាន ដោយម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍សង្ឃឹមថា សេនាធិការ របស់ឯកឧត្តម ត្រូវមានទំនួលខុស ត្រូវឲ្យបានច្បាស់លាស់ ដូចឯកឧត្តមបណ្ឌិត មានទំនួល ខុសត្រូវចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដូចគ្នា ។

ដោយឡែក បើបងប្អូន ប្រជាពលរដ្ឋ ដែលខ្វះដី និងមិនមាន ដីពិតប្រាកដនោះ ត្រូវស្នើសុំមក រដ្ឋបាលខេត្ត ដើម្បីរៀបចំ ឲ្យបងប្អូននូវ ដីសម្បទានសង្គមកិច្ច តាមគោល នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៍ឆ្នើម ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឧបត្ថម្ភ ថវិការផ្ទាល់ខ្លួន ជូនកងកម្លាំង ដែលឈរជើងប្រចាំការ នៅតំបន់នោះមួយ ចំនួនផងដែរ ដែលជាការលើក ទឹកចិត្តដល់បងប្អូន ខិតខំបំពេញការងារ យ៉ាងសស្រាក់សស្រាំ ជូនជាតិ មាតុភូមិ នៃយើង ៕