Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តចំនួន០៣ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • Print

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា

បានដឹកនាំគណៈប្រតិភូក្រសួង អមដំណើរដោយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ចូលរួមកាន់បិណ្ឌទី៥ នៅវត្តចំនួន០៣ ក្នុងស្រុកមេមត់ រួមមានៈ វត្តរតនារាមដូន.រ័ត្ន , វត្តជោតិរង្សី និងវត្តសិមណយារាម ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យ ប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងមានការរីកចម្រើន លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក សម្រាប់ជាឱកាសដល់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពាុំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេច តែងតែគិតគូរដល់សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងត្រូវចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី ៥ នេះ ឯកឧត្តម ជាសុផារ៉ា និងលោកជំទាវ ព្រមទាំងបុត្រត្រី រួមថ្នាក់ដឹកនាំខេត្ត ក៏បានប្រគេនជូន វត្តចំនួន ៣ នោះ នៅទ័យទាននិងទ័យវត្ថុ និងថវិកាសម្រាប់កសាង មួយចំនួនផងដែរ ៕