Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងការចែកចាយផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់អាជីវករ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ

  • Print

ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព

សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, ច្បាប់ស្ដីពីកិច្ចការការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ប្រេងឥន្ធនៈដល់អាជីវករ និងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រោមការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ។

ក្នុងនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកប្រធានសាខា ក.ប.ប ខេត្ត លោកនាយក នាយករងទីចាត់ការ អន្តរវិស័យសាលាខេត្ត រួមនិងលោកប្រធានអង្គភាពច្រកចេញចូលខេត្ត និងបងប្អូនជាអាជីវករ ពាណិជ្ជករ ម្ចាស់ដេប៉ូប្រេងឥន្ធនៈ ជាច្រើនរូប ។

ក្នុងឳកាសនោះ ឯកឧត្តម ហាក់ សុខមករា បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត សង្ឃឹមថាបន្ទាប់ពីបានឆ្លងកាត់វគ្គផ្សព្វផ្សាយខ្លឹមសារនៃច្បាប់នេះហើយ ពាណិជ្ជករទាំងអស់នឹងគោរពអនុវត្តតាម ដើម្បីជាផលប្រយោជន៍នៃសង្គមជាតិយើងទាំងអស់គ្នា ហើយក៏ស្នើសុំស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាពនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ ត្រូវខិតខំពង្រឹងការងាររបស់ខ្លួន ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា កុំឲ្យទំនិញមិនប្រក្រតី បញ្ហាគុណភាព និងសុវត្ថិភាព មានដាក់លក់លើទីផ្សាររបស់យើង។

មានប្រសាសន៍លើកឡើង ឯកឧត្ដម ឌឹម ថេង វេទិកាផ្សព្វផ្សាយលើការយល់ដឹងអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈថ្ងៃនេះ មានបំណង បង្កើនសមត្ថភាពយល់ដឹងដល់ភាគីពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពីការអនុវត្តច្បាប់ ដែលពាក់ព័ន្ធ ដើម្បីដំណើរការអាជីវកម្ម ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ឱ្យមានលក្ខណៈសមស្របនិងអនុលោមតាមលិខិតបទដ្ឋាន គតិយុត្តនានារបស់កម្ពុជា ។

ឯកឧត្កម ឌឹម ថេង សង្ឃឹមថាវេទិកាថ្ងៃនេះគឺជាឱកាសមួយដ៏សំខាន់ ក្នុងការផ្លាស់ប្តូរមតិយោបល់ និងចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអោយ ភាគីពាក់ព័ន្ធអាចធ្វើការកែលម្អ ទាំងផ្នែកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងក៏ដូចជាការធ្វើអាជីវកម្ម ក្នុងការដាក់លក់ផលិតផលប្រេងឥន្ធនៈ អោយកាន់តែមានភាពសុក្រឹត្យ និងជម្រុញ ប្រកួតប្រជែងស្មោះត្រង់រវាងបណ្ដាអាជីវករ ដែលកំពុងធ្វើអាជីវកម្ម ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា៕