Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានយុវជនគណបក្សខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំការងារស្រង់ទិន្នន័យក្បាលម៉ាស៊ីន យុវជនបក្ស និងការធ្វើបច្ចុប្បន្នភាពយុវជនគណបក្សខេត្ត

  • Print

រសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារស្រង់ទិន្នន័យក្បាលម៉ាស៊ីនជាយុវជនបក្ស និង

ការធ្វើបច្ចុប្បន្នភាពយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ បានធ្វើឡើង នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្សជាច្រើនរូប ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ឥស្សរជន ដែលជាថ្នាក់ដឹកនាំក្រុមបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជាតិមាតុភូមិ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។

កត្តាសុខសន្តិភាព នេះ ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ ជីវភាពប្រជាជនក៏កាន់តែរីកចម្រើន ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាពិសេស ជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានលើកកម្ពស់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តម ក៏បានសូមជំរុញសមាជិក សមាជិកា ដែលបានចូលរួមទាំងអស់នៅពេលនេះ បង្ហាញនូវបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីថ្នាក់ ដឹកនាំគណបក្ស មានដំណោះស្រាយជូន ហើយចំពោះបញ្ហា ដែលនៅសល់ នឹងត្រូវបន្តខិតខំដោះស្រាយបន្ថែមទៀត ។

ឯកឧត្តម ហាក់ សុខមករា បានបន្តថា សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំរួមគ្នា ជ្រោមជ្រែង អនុវត្តតាមការណែនាំ របស់បក្ស តាមរយៈក្រុមការងារចុះជួយមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការបម្រើសេវាជូនពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ជាពិសេសសេវាសាធារណៈ ដែលជាកិច្ចការដ៏មានសារៈសំខាន់ និងត្រូវបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។