Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណាត្តិទី៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងា និងលើកទិសដៅអនុវត្តបន្ត

  • Print

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្តត្បូងឃ្មុំ (គ.ក.ស.ក) បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណាត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ

ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងសមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្ត ជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះដែរ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា៖ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាព ពិសេសការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងការកសាងចក្ខុវិស័យដែលជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីសម្រេចបានសមភាព យេនឌ័រ ឆ្លើយតបនឹងតម្រូវការរបស់ស្ត្រី និងកុមារជនងាយរងគ្រោះ។

គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានអនុវត្តតាមផែនការសកម្មភាពឆ្នាំ ២០២០ ប្រកបដោយឆន្ទះមោះមុតក្រោមការគាំទ្របច្ចេកទេស និងថវិកាពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធនឹងមានកិច្ចសហការល្អ ពីអង្គការនានាក្នុងខេត្ត ។

លោកជំទាវ ខៀវ សាមួន បន្តថា ៖ ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូនសមាជិកទាំងអស់ ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗផងដែរ។

គូសបញ្ជាក់ថា ៖ របៀបវិរៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណាត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្តត្បូងឃ្មុំ រួមមាន ៖ ១.ពិនិត្យ និងអនុម័តលើសម្រេចក្ដីព្រាង កំណង់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្ត ២.ពិនិត្យ អនុម័តលើសេចក្ដីព្រាងរបាយការណ៍ខែតុលា ឆ្នាំ២០២០ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្ត ៣. បញ្ហាផ្សេងៗ ... ។