Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តកាមរី (ឆ្លាម) ប្រលះជាមួយរថយន្តតាកូម៉ា ពេញទំហឹងបណ្តាលអោយខូតខាត់ទាំងសងខាង

  • Print

រថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាល អោយមានការខូចខាតទាំងសងខាង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី រសៀលថ្ងៃទី០៣

ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវក្បែរ សាខាកាក់បាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុរថយន្តកាមរី (ឆ្លាម) ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ចាម ២A-២៣៤៥ បើកបរដោយឈ្មោះ ភាន់ ដារ៉ាពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង ធ្វើដំណើរបញ្ជា្រស់ទិសគ្នាក្នុងល្បឿនលឿន មកប៉ះជាមួយរថយន្តតាកូម៉ា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-៨៣៧០ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុង ក៏ជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍ ហើយនៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កអោយមានការរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុចុះវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការខេត្ត រងចាំដោះស្រាយគ្នានៅពេលក្រោយ៕