Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សម្ភារៈបរិក្ខារសុខាភិបាលជំនួយបន្ថែម៤៩មុខ ស្មើនឹងថវិការជិត៤០០លានរៀល បន្តជួយជំរុញលើការងារសុខភាពសាធារណៈជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ

  • Print

នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ផល ពន្លឺ

អនុប្រធានមន្ទីរ បាននាំយកសម្ភារៈបរិក្ខារសុខាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែកផ្តល់ជូនដល់មន្ទីរបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាពជុំវិញខេត្តត្បូងឃ្មុំ ដែលជាសម្ភារៈបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាលជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

បើតាម លោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្ភារៈបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ប្រមាណជិត៤០០លានរៀល ដែលជាថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈក្រសួងសុខាភិបាល ដោយចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧ ហើយជាសម្ភារៈដែលមិនមានក្នុងផែនការប្រចាំឆ្នាំទេគឺជាសម្ភារៈបំពេញបន្ថែម។

មានប្រសាសន៍នាឳកាសនោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្យ ដឹងថា សំភារៈបរិក្ខាដែលបាននាំយកចែកពេលនេះគឺជាការផ្តល់ជូនបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍វៃឆ្លាត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារៈផ្ដល់ចែកជូនដល់មូលដ្ឋានសុខាភិបាលនៅក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ តាមរយៈក្រសួងស្ថាប័នសុខាភិបាល ធ្វើយ៉ាងណាឲ្យការបំរើសេវាវិស័យសុខាភិបាលនៅកម្ពុជាបានកាន់តែល្អ ទទួលបានទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឲ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាតជំងឺកូវីដ១៩។

បន្ទាប់ពីទទួលបានសម្ភារៈអស់ទាំងនេះហើយ លោក កែវ វណ្ណៈ ក៍បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវប្រើប្រាស់ទុកដាក់ឲ្យបានល្អ បម្រើផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕