Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ ក្រុង/ស្រុក នៅសាលាស្រុកអូររាំងឪ ដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជ្ញាមូលដ្ឋាន

  • Print

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត

អញ្ជើញជាអធិបតី បើកអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលថ្នាក់ក្រុង/ស្រុក នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួម ពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារសិទ្ធអំណាចធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិ និងបុគ្គលិកទៅឲ្យរដ្ឋបាលក្រុង-ស្រុកអនុវត្តក្នុងនាមរាជរដ្ឋាភិបាល។

រដ្ឋបាលខេត្ត មានតួនាទីភារកិច្ចដឹកនាំណែនាំ សម្របសម្រួលគាំទ្រ តាមដានត្រួតពិនិត្យនិងវាយតម្លៃរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាឲ្យរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងាររបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

លោក បន្តថា ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តត្បូងឃ្មុំ បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ សមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទុកឲ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍន៍នោះឡើយ។

លោក ម៉ៅ ឌុង បានថ្លែងអំណរគុណដល់ មន្ទីរ/អង្គភាព អង្គការ សមាគមន៍ ជាដៃគូ ដែលបានខិតខំបំពេញភារកិច្ច និងចូលរួមគាំទ្រគម្រោងនៅក្នុងមូលដ្ឋាន និងចូលរួមគ្នាយ៉ាងសកម្ម ក្នុងដំណើការអភិវឌ្ឍន៍ ដើម្បីទទួលបានជោគជ័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក បានសំណូមពរដល់អង្គសិក្ខាសាលានាពេលនេះ ត្រូវរួមគ្នាថែរក្សានូវសន្ដិភាព សន្តិសុខ សុវត្ថិភាព ជូនប្រជាជន និងសង្គមជាតិទាំងមូល ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងដំណើរកសាងអភិវឌ្ឍប្រទេសជាតិផងដែរ៕