Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បើកវគ្គផ្សព្វផ្សាយសិក្សាស្វែងយល់ពីគ្រោះមន្តរាយ ពង្រឹងសមត្ថភាពមន្រ្តី ដើម្បីប្រសិទ្ធភាពការងារមនុស្សធម៌

  • Print

ដើម្បីពង្រឹងសមត្ថភាពមន្រ្តី ក្នុងការឆ្លើយតបលើប្រសិទ្ធភាពការងារមនុស្សធម៌ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

បានបើកវគ្គផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងការសិក្សាស្វែងយល់ពីគ្រោះមហន្តរាយ ដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីក្រុងសួង និងស្រុកត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធ នៅអនុសាខាកាបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមាន លោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោក សេង សុខខឿន ប្រធានអនុសាខាកាបាទក្រហមកម្ពុជាស្រុក និងជាអភិបាលស្រុកត្បូងឃ្មុំ។

ថ្លែងលើកឡើងនាឳកាសនោះ លោក វង វ៉ាន់នី បានឲ្យដឹងថាវគ្គផ្សព្វផ្សាយនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យមន្ត្រីជាណាព្យាបាលពលរដ្ឋនៅតាមមូលដ្ឋាន មកពីក្រុងសួង និងស្រុកត្បូងឃ្មុំ បានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងការសិក្សាស្វែងយល់ពីគ្រោះមហន្តរាយ ពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៍ ជួយជនរងគ្រោះ និងការលើកកម្ពស់ការផ្តល់ព័ត៌មាន ការរាយការណ៍ តាមខ្សែបណ្តោយ ដើម្បីធ្វើការឆ្លើយតបចំពោះគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។

លោក វង វ៉ាន់នី ក៍បានជំរុញឲ្យមនន្ត្រីដែលចូលរួមវគ្គនេះទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងតាមដានរាល់ចំនុចសំខាន់ៗមេរៀន ដែលក្រុមមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្តដែលធ្វើការបកស្រាយជូន ដើម្បីបង្កើននូវចំណេះដឹង ទុកជាទុនដ៍មុតស្រួច យកទៅអនុវត្តនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យកម្លាំងមនុស្សធម៍ក្នុងខេត្តត្បូងឃ្មុំកាន់តែមានសកម្មភាពផុសផុលទ្វេឡើង សំដៅឆ្លើយតបអោយបានទាន់ពេលវេលា នូវតម្រូវការចាំបាច់ជូនជនងាយរងគ្រោះទាំងអស់នៅទូទាំងខេត្ត។

ជាមួយគ្នានោះដែរ លោក សេង សុខខឿន ប្រធានអនុសាខាកាបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាខាកាកបាទក្រហមខេត្ត ដែលបានបើកវគ្គផ្សព្វផ្សាយនេះឡើងដែលជាការជួយពង្រឹងបន្ថែមនូវសមត្ថភាពមន្រ្តី ដើម្បីប្រសិទ្ធភាពការងារមនុស្សធម៌នៅតាមមូលដ្ឋាន ក៍ដូចជាសំណូមពរឲ្យមន្ត្រី ទាំងអស់ ត្រូវនៅកៀកជាប់ជាមួយពលរដ្ឋ ពង្រឹងសកម្មភាពមនុស្សធម៍ឲ្យកាន់តែល្អបន្ថែមទៀត ត្រូវក្តាប់អោយជាប់នូវតម្រូវការពលរដ្ឋ ពិសេសរាល់គ្រោះមន្តរាយនានា ដើម្បីនាំយកអំណោយទៅផ្តល់ជូនអោយបានទាន់ពេលវេលា ដល់ជនងាយរងគ្រោះទាំងអស់ ស្របទៅនឹងពាក្យស្លោកកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែលើកឡើងនោះគឺ <<ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រាប់គ្រប់ៗគ្នា>>៕