Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

  • Print

រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ

កងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅក្នុងសាលប្រជុំធំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០នាក់។

សូមជម្រាបថា៖ នៅក្នុងកម្មវិធីបាននិមន្តព្រះសង្ឃសូត្រស្វាធ្យាយ ជយន្តោ និងប្រគេនទេយ្យទាន, ពិធីដាក់កូរោនផ្កា និងអុជទៀនជ័យ, អានប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តមសី ហនុ ព្រះបរមរតនកោដ្ឋ និងជាចុងក្រោយ ពិធីបង្ហោះប៉េងប៉ោង ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឡើងអានសារលិខិតទាំងស្រុង និងបានថ្លែងថា ថ្ងៃ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពល ខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយ មបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៀតថា ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយ ព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅរបស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឲ្យដឹងទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។

ទន្ទឹមនឹងនេះយើងទាំងអស់គ្នា ចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថាសមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សៈផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និងការអភិវឌ្ឍន៏ជាតិ។

ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែក គ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពរបស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេសក៏ដូចនៅលើពិភពលោក៕