Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាកបាទក្រហមកម្ពុជា ចែកអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០២គ្រួសារ ដោយសារការបាក់ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ

  • Print

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត និង ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះពិនិត្យមើល ពីស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ និងចែកអំណោយ ដល់ប្រជាជន ដែលរងផលប៉ះពាល ដោយសារតែគ្រោះមហន្តរាយនេះ។

ការបាក់ច្រាំងទន្លេនេះ ធ្វើឲ្យមានប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ ចំនួន១០២ខ្នង ស្ថិតនៅភូមិប៉ើស២ និងភូមិអំពិល ឃុំប៉ើស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយក្នុងឱកាសនេះផងដែរ ប្រជាពលរដ្ឋ ដែលរងគ្រោះ ចំនួន ១០២គ្រួសារនេះ ទទួលបានអំណោយ ដូចខាងក្រោម៖

១/ គ្រួសាររងគ្រោះធ្ងន់ធ្ងរ ចំនួន៥គ្រួសារ៖ ក្នុង១គ្រួសារៗ ទទួលបាន ថវិកា ២៥ម៉ឺន អង្ករ ១០០គីឡូក្រាម មី ១កេស សំពត់តង់ ចំនួន១ ។

២/ គ្រួសាររងគ្រោះដទៃទៀត ចំនួន៩៧គ្រួសារ៖ ក្នុង១គ្រួសារៗ ទទួលបាន ថវិកា ១៥ម៉ឺន អង្ករ ៥០គីឡូក្រាម មី ១កេស សំពត់តង់ ចំនួន១ ។

ចំណែកឯ ថវិកាចំនួន ៣លានរៀល អង្ករ ៧០០គីឡូក្រាម មី ៨៨កេស សំពត់តង់ ចំនួន៥ ត្រូវបានបែងចែក សម្រាប់រៀបចំចាត់ចែង ថ្លៃម្ហូបអាហារ ជូនកងកម្លាំងជួយអន្តរាគមន៍។