Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍អភិវឌ្ឍរបស់ខេត្ត

  • Print

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង

ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ (អគារសាលាខេត្តជាន់ទី២) ។

ក្នុងកិច្ចប្រជុំសាមញ្ញនាឱកាសនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន/អនុប្រធាមន្ទីរជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកយករបៀបវារៈទាំង៤ខាងលើនេះ ដាក់ជូនអង្គប្រជុំពិនិត្យនិងពិភាក្សារួមគ្នា ដោយអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រមរួចមក ឯកឧត្តម ក៏បានធ្វើការវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ/អង្គភាពក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមមន្ទីរ/អង្គភាពនីមួយៗ តាមតួនាទីភារកិច្ចដែលអនុវត្តន៍ការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ៖ ដើម្បីអោយខេត្តត្បូងឃ្មុំ យើងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

លើសពីនេះ ទៅទៀតការចុះជួយតាមមូលដ្ឋានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា ៖ របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមមាន ៖

១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំតុលា ឆ្នាំ២០២០

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៤.បញ្ហាផ្សេងៗ។