Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ សម្អាតបរិស្ថានជុំវិញអង់តែនស្ទូឌីយោផ្សាយ

  • Print

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធាន មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានដឹកនាំ មន្ត្រីរាជការ ធ្វើការសម្អាត បរិស្ថានជុំវិញ អាគារ និងអង់តែន ស្ទូឌីយោ ផ្សាយវិទ្យុ និងទូរទស្សន៍ជាតិ ខេត្តត្បូងឃ្មុំ ស្ថិតនៅ ភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ដោយកាប់ជំរះសម្អាត ដើម្បីសោភ័ណភាព អនាម័យ បំផ្លាញនៅជម្រកនៃពពួកសត្វល្អិត ជាពិសេសម៉ូសជាដើម ។

នាឱកាសនោះ ឯកឧត្តម ស ស៊ីណា បានឲ្យដឹងថា បន្ទាប់ពីបំពេញការងារ យ៉ាងមមាញឹក ជារៀងរាល់ថ្ងៃ ដើម្បីបំពេញនូវការផ្តល់ ព័ត៌មានជូនពលរដ្ឋ គ្រប់មជ្ឍដ្ឋាន និងការអនុវត្តការងារតាម ផ្នែករៀងៗខ្លួនហើយនោះ មន្ត្រីនិងបុគ្គលិក នៃមន្ទីរព័ត៌មានទាំងអស់ តែងតែចូលរួម លើការងារបរិស្ថាន ដោផយធ្វើការចុះប្រមូលសម្រាម ការ សំអាតអនាម័យបរិស្ថាន ទាំងនៅ ជុំវិញមន្ទីរ និងរដ្ឋបាលខេត្ត ជាក់ស្តែងថ្ងៃនេះ នៅជុំវិញអង់តែន ស្ទូឌីយោផ្សាយវិទ្យុ និងទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ។

ឯកឧត្តម បន្តថា ៖ សកម្មភាព ចូលរួមលើការងារ រក្សាអនាម័យបរិស្ថាននេះ ត្រូវតែមានការចូលរួម សហការគ្នាជាប្រចាំ ក្នុងការពង្រឹង និងជំរុញការអនុវត្ត អោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីប្រជុំជន រដ្ឋបាលប្រមូលផ្តុំ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ប្រកបដោយភាព ស្រស់បំព្រង និងធានាបាននូវ សុខមាលភាពសាធារណៈ បានល្អប្រសើរ ដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ៕