Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនផ្សោតមួយក្បាលងាប់នៅទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណៈសល់ប្រហែលជា៩០ក្បាលប៉ុណ្ណោះ

  • Print

(ត្បូងឃ្មុំ)៖ កូនសត្វផ្សោតឈ្មោល មួយក្បាល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញងាប់ នៅតាមដង ទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានចម្ងាយជាង ៥០គីឡូម៉ែត្រពីតំបន់ ដែលពួកវារស់នៅ ក្នុងខេត្តក្រចេះ ។

នេះបើតាមការបញ្ជាក់ របស់អាជ្ញាធរ ស្រុកក្រូចឆ្មារ និងអង្គការ WWF នាថ្ងៃ១៥ ខែវិច្ឆិកានេះ ។ កូនផ្សោត ដែលបានងាប់នេះ មានអាយុប្រមាណ ៧ថ្ងៃ ទម្ងន់ ១២គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ ។

គេបានប្រទះ ឃើញសាកសព របស់វានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមអាជ្ញាធរ ស្រុកក្រូចឆ្មារបានឱ្យដឹងថា មកដល់ពេលនេះ គេនៅមិនទាន់ ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ ដោយសារអ្វីនៅឡើយទេ ។

ថ្វីដ្បិតមូលហេតុ នៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែអ្នកជំនាញ នៃអង្គការ WWF បានដាក់ការសង្ស័យ ទៅលើការប្រើឧបករណ៍ នេសាទខុសច្បាប់ ដែលនាំឱ្យមានការ គំរាមកំហែង ដល់ការរស់រាន របស់ពួកវា ។

យោងតាមលទ្ធផល ជំរឿនចុងក្រោយ របស់អង្គការ WWF បានបញ្ជាក់ថា បច្ចុប្បន្ន នៅសល់សត្វផ្សោតតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់ នៅក្នុងទន្លេមេគង្គ នៃប្រទេសកម្ពជា ។

អ្នកជំនាញបានលើកឡើង នូវបញ្ហាមួយចំនួន ដែលគំរាមកំហែង ដល់ការរស់រានរបស់សត្វផ្សោត នៅប្រទេសកម្ពុជា ក្នុងនោះរួមមាន ៖ * ការដាក់មងខុសច្បាប់ * ការប្រើប្រាស់ឧបករណ៍ឆក់ * ការបំពុល * ការនេសាទហួសកម្រិត * ការប្រែប្រួលលំហូរទឹក * ការសាងសង់ទំនប់ វារីអគ្គិសនីនៅទន្លេមេ * ការប្រែប្រួលអាកាស ធាតុជាដើម ។

សូមជម្រាបថា សត្វផ្សោតគឺ ជាប្រភេទសត្វ កម្រមួយនៅលើពិភពលោក ដែលមានអង្គការ ជាច្រើនបាននិងកំពុង ចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា យ៉ាងជិតស្និទ្ធ ក្នុងការចូលរួម អភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារកត្តា មួយចំនួនបានប៉ះពាល់ ដល់ការរស់នៅរបស់វា និងចេះតែធ្វើ ឱ្យពួកវាងាប់ ជាបន្តបន្ទាប់ ៕