Social Network

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផ្តល់សៀវភៅសិក្សាស្រាវជ្រាវ ២០០០ក្បាល និងបង់អង្គុយ១០ឈុត ដល់វិទ្យាល័យចំនួន១០ បំផុសស្មារតី និងជំរុញការអានសៀវភៅដល់សិស្សានុសិស្ស

(ត្បូងឃ្មុំ)៖ ដើម្បីបំពេញការ ខ្វះខាតសៀវភៅ និងឯកសារស្រាវជ្រាវនានា ក្នុងបណ្ណាល័យ នៅតាមវិទ្យាល័យ ជាពិសេសក្នុង គោលបំណង បំផុសស្មារតី ជំរុញលើកកម្ពស់ ការអានសៀវភៅ ដល់សិស្សានុសិស្ស ពិសេសយុវជន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ បានចំណាយថវិការ ផ្ទាល់ខ្លួនទិញសៀវភៅចំនួន ៦០មុខ សរុបចំនួន ២០០០ក្បាល ព្រមទាំងបង់អង្គុយចំនួន ១០ឈុត( ក្នុង ១ វិទ្យាល័យ ១ឈុត) ផ្តល់ជូនបណ្ណាល័យ នៃវិទ្យាល័យចំនួន១០ ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ដើម ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ។

សៀវភៅទាំង ៦០មុខនោះ មានដូចជាកម្រង វិញ្ញាសារគ្រប់មុខ សៀវភៅ ប្រលោមលោក គតិគំនិត ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ព្រេងនិទាន ភាពជាអ្នកដឹកនាំ -ល- សរុបចំនួន ២០០០ក្បាល រួមទាំងបង់អង្គុយ ត្រូវបានលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅផ្តល់ជូនដល់វិទ្យាល័យទាំង១០ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ដោយសម្លឹង ឃើញយ៉ាងច្បាស់ និងចូលរួមលើកស្ទួយ វិស័យអប់រំ តាមរយៈការផ្តល់ជូន នូវចំណេះ ដឹងទាំងឡាយ ដល់សិស្សានុសិស្ស ដែលមាននៅក្នុង សៀវភៅទាំងនេះ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ តំណាងអោយក្រសួងអប់រំ មន្ទីរអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ដែលបាន ឧបត្ថម្ភផ្តល់ជូន ក៍ដូចជាស.ស.យ.កខេត្តផងដែរ ព្រមទាំងសម្តែង អារម្មណ៍ត្រេកអរសប្បាយចិត្ត យ៉ាងក្រៃលែង ដែលឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវតែងតែ គិតគូរយកចិត្តទុកដាក់ លើការសិក្សា របស់សិស្សានុសិស្ស ក៍ដូចជាចូលរួម លើកស្ទួវិស័យកីឡានានា ក្នុងខេត្តយ៉ាងពេញទំហឹង ដូចគ្នាផងដែរ ។

សូមជម្រាបថា៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ កន្លងមកបានចូលរួម ជួយយ៉ាងពេញទំហឹង ទាំងថវិការ សម្ភារៈ និងកម្លាំងកាយចិត្ត រួមជាមួយមន្ទីរអប់រំ និងបានការចូលរួមពី ស.ស.យ.ក ខេត្ត ក្នុងការលើកកម្ពស់ វិស័យអប់រំក្នុងខេត្ត ដោយធ្វើការផ្តល់ ជូនសៀវភៅសិក្សា ថវិការ និងសម្ភារៈ តាមរយៈមន្ទីរអប់រំ ចុះសំណេះសំណាល តាមបណ្តាសាលាក្នុងខេត្ត ពិសេសសិស្សានុសិស្ស រៀនបំប៉នត្រៀម ប្រលងថ្នាក់ទី១២ ដែលការសិក្សានេះ ធ្វើឡើងដោយស.ស.យ.កខេត្ត ឧបត្ថម្ភដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយដល់សិស្សានុសិស្ស ក្រីក្រមិនមានលទ្ធភាពមករៀន ក៍ដូចជាផ្តល់រង្វាន់ ជូនដល់សិស្សពូកែ ទទួលជ័យលាភី ក្នុងសាលា និងសិស្សពូកែបាក់ឌុបនិទ្ទេស A នូវកុំព្យូទ័រយួរ ដៃម្នាក់ ១គ្រឿង ថវិការ និងអាហាររូបករណ៍ បន្តការសិក្សាថ្នាក់ ឧត្តមជាដើម ។

អ្វីទាំងអស់នេះ គឺជាការចូលរួមបំផុស លើកស្ទួយការសិក្សា ពិសេសការអាន សៀវភៅ របស់យុវជន របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលតែងបាន មានប្រសាសន៍លើកឡើងថា <<ចេះមកពីរៀន មានមកពីរក មានតែការអានសៀវភៅ និងសិក្សាស្រាវជ្រាវ បន្ថែមនោះទេ ជាកំណប់ទ្រព្យ យ៉ាងគាប់ប្រសើរ សម្រាប់មនុស្ស ពិសេសយុវជន ជាប្រយោជន៍ មិនអាចកាត់ថ្លៃ បានសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ខ្លួន អនាគតខ្លួន និងជាសសរទ្រួង យ៉ាងរឹងមាំ សម្រាប់សង្គមជាតិ កម្ពុជាទាំងមូល >> ៕