Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកពញាក្រែក

  • Print

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកពញាក្រែក

ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ ស្ថិតនៅបរិវេណវត្តស្ទឹងជ័យ ក្នុងឃុំពពេល ស្រុកពញាក្រែក ។

ក្នុងវេទិកាផ្សព្វផ្សាយនោះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពល រដ្ឋ ជាច្រើននាក់ផងដែរ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណងដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។

ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេសការពង្រឹងការចូលរួមមតិរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

លើសពីនេះទៀតនោះ គឺបានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ។

សូមជម្រាបថាក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរមួយចំនួន ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាជូនពួកគាត់ មានដូចជាៈ សាលារៀន,ផ្លូវថ្នល់, តបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់, ភាស៊ីផ្សារ ចរាចរណ៍ផ្សារ បញ្ហាសំរាម និងលូបង្ហូរទឹកនៅផ្សារស្ទឹង, ក្រមសីលធម៌គ្រូពេទ្យរដ្ឋ និងសន្តិសុខសាធារណ:ជាដើម។

ឆ្លើយតបទៅនឹងសំណូមពរមតិយោបល់ដែលជាកង្វល់នានាខាងលើ ត្រូវបានក្រុមការងារថ្នាក់ខេត្តពិសេសមន្ត្រីជំនាញ បានធ្វើការឆ្លើយតបបំភ្លឺ និងដោះស្រាយជូនភ្លាមៗផងដែរ៕