ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ ក្នុងក្រុងសួង
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសបើកបវេសនកាល នៅក្រុងសួង ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ អោយខិតខំរៀនសូត្រ ដើម្បីក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី បន្តអភិវឌ្ឍន៍ប្រទេស ដែលកំពុងមាន ការរីកចំរើនដូចសព្វថ្ងៃ។