Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហាប្រឈមនិងសំណូមពរនានា ត្រូវបានដោះស្រាយជូនពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងសួង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

  • Print

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជំរុញអោយរដ្ឋបាលក្រុងសួង ត្រូវខិតខំយកចិត្តទុកដាក់ លើការងារអនាម័យបរិស្ថានអោយបានល្អ

និងអភិឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាពអោយបានស្អាត ដើម្បីជាទីក្រុងគំរូ ឈោងចាប់យកផ្ការំដួល៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅក្រុងសួង។

វេទិកាផ្សព្វផ្សាយនោះ ធ្វើឡើងបរិវេណវត្តវិហារលួង ក្នុងសង្កាត់វិហារលួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ទីក្រុងសួងអាចសម្រេចជោគជ័យយកផ្ការំដួល៣ទងបានទៅនោះ គឺមិនអាចខ្វះបានពីការចូលរួមពីប្រជាពលរដ្ឋទាំងអស់ជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះថាទីក្រុងស្អាតត្រូវផ្តើមចេញពីយើងគ្រប់ៗគ្នា។

នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាផងដែរថា វេទិកាពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។

ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបថា ក្នុងអង្គវេទិកា សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅតាមបណ្តាភូមិ-ឃុំ ក្នុងមូលដ្ឋានក្រុងសួង សរុបចំនួន១៦ករណី ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធឡើងបំភ្លឺឆ្លើយតបភ្លាមៗ និងត្រូវដោះស្រាយជូនភ្លាមៗ៕