Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរកិច្ចការនារីខេត្តប្រារព្ធធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី

  • Print

ដើម្បីរួមគ្នាលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយ មន្ទីរកិច្ចការនារីខេត្ត បន្តប្រារព្ធធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ក្រោមប្រធានបទ " បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ នឹងឆ្លើយតប អំពើហិង្សាលើស្ត្រី ក្នុងបរិបទកូវីដ-១៩” ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០២ និង ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាទិវាអន្តរជាតិផងដែរ។

នាអំឡុងយុទ្ធនាការ១៦ថ្ងៃនេះ ក៍បានប្រារព្ធពិធីបំពាក់ បូរពណ៌ ស និងចុះហត្ថលេខា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីនៃមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារ ឆ្លើយតបជាពហុវិស័យ ចំពោះហិង្សាទាក់ទងនិងយេនឌ័រ “ ក្រុមការងារ GBV ” និងមានការចូលរួមពីភាគីពាក់ព័ន្ធ ដែលបានរៀបចំដោយ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ សហការជាមួយនឹងគម្រោង Access ។

បើតាមលោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានអោយដឹងថា យុទ្ធនាការ ១៦ថ្ងៃ គឺជាយុទ្ធនាការប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារ ដែលបានចាប់ផ្ដើមឡើង កាលពីឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិ កាណាដា មួយក្រុម ក្រោយមកបានរីកសាយភាយ ពាសពេញពិភពលោក រហូតក្លាយជាទៅជាទិវាអន្តរជាតិ។

ក្នុងកំឡុងពេលយុទ្ធនាការនេះ ប្រជាពលរដ្ឋ ជាពិសេសបុរស ត្រូវបានបំពាក់ដោយ បូណ៍ពណ៌ ស ដែលជាសញ្ញានៃការសន្យារបស់ពួកគេ បញ្ឍប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី ដោយឡែកខេត្តត្បូងឃ្មុំ ក៍បានបន្តប្រារព្ធធ្វើនៅពេលនេះដូចគ្នាផងដែរ។

មានប្រសាសន៍នាឳកាសនោះលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ឆ្លើយតបជាពហុវិស័យ ចំពោះហិង្សាទាក់ទងយេនឌ័រ បនលើកឡើងពីស្ថានភាពអំពើហិង្សាក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ ស្ត្រី និងក្មេងស្រី នូវតែបន្តទទួលរង និងជួបប្រទះអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់រូបភាព ។

បទពិសោធន៍របស់ស្ត្រី និងក្មេងស្រី ក្នុងការទទួលរងនូវអំពើហិង្សាក្នុងគ្រួសារកើតមាននៅគ្រប់ស្រទាប់វណ្ណៈ ប៉ុន្តែនិន្នាការនៃការប្រឈមទៅនឹងអំពើហិង្សារបស់ពួកគេ កាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែវិសមភាពយេនឌ័រ ការមិនយកចិត្តទុកដាក់ ភាពបែកខ្ញែកនៃគ្រួសារ ឥរិយាបថអវិជ្ជមាន ព្រមទាំងការរើសអើងចំពោះក្មេងស្រី ដែលរស់នៅជាមួយពិការភាព ។

លោកជំទាវមានប្រសាសន៏បញ្ជាក់ទៀតថា សមិទ្ធិផលបន្ទាប់ពីសកម្មភាពយុទ្ធនាការ បូរពណ៌ស ១៦ថ្ងៃ នឹងជាវិភាគទានមួយដ៏មានតម្លៃ ចំពោះវត្ថបំណងប្រកបដោយវិសាលភាព ក្នុងការចូលរួម និងកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល និងផែនការនារីរតនៈរបស់ក្រសួងកិច្ចការនារី ដែលជម្រុញឲ្យមានសមភាពយេនឌ័រ នៅក្នុងសង្គមដើម្បីធានានូវសុវត្ថិភាព និងស្ថេរភាពជូនដល់ប្រជាពលរដ្ឋ។

សូមជម្រាបផងដែរថា មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក៏បានចូលរួមក្នុងសកម្មភាពនេះ ដោយបន្តការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈវិទ្យុជាតិត្បូងឃ្មុំ ទូរទស្សន៍ជាតិត្បូងឃ្មុំ យូធូប វេបសាយ និងហ្វេសបុកផេក ជាពិសេស ក៏មានការចូលរួមពីសំណាក់វាគ្មិន ដើម្បីបង្ហាញជូន ដល់មហាជន ជ្រាប នូវ សំណួរ និងចម្លើយ ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ក្រោមប្រធានបទ "បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ នឹងឆ្លើយតប អំពើហិង្សាលើស្ត្រី ក្នុងបរិបទ កូវីដ-១៩"នេះ៕