Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោមគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ អនុវត្តន៍ដោយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កសិករនៅស្រុកតំបែរ និងស្រុកមេមត់ ពេញនិយមចិញ្ចឹមមាន់ស្រែយកសាច់ ងាយលក់ និងមានទីផ្សារខ្ពស់

  • Print

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញនឹងនេសាទខេត្តត្បូងឃ្មុះ ដឹកនាំមន្ទីរក្រោមឱវាទ ចុះសួរសុខទុកនិងពិនិត្យស្ថានភាពរោងចិញ្ចឹមមាន់ស្រែ

ដែលគាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ របស់រាជរដ្ឋាភិបាលជប៉ុន អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅស្រុកចំនួន២ គឺស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងការចុះត្រួតពិនិត្យស្ថានភាពរោងចិញ្ចឹមមាន់ស្រែ នាឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញនឹងនេសាទខេត្តត្បូងឃ្មុះ ដឹកនាំមន្ទីរក្រោមឱវាទ ចុះសួរសុខទុក កសិករ សុង ហុង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ មានរោងចិញ្ចឹមមាន់ទំហំ ៤ម៉ែត្រx១២ម៉ែត្រ បានដាក់ចូលមាន់មេបាចិញ្ចឹមបណ្ដើរៗ ចំនួន ៣០ក្បាល និងបន្តដំណើរទៅទ្រុងមាន់ស្រែរបស់ កសិករ ប៉ូវ បូរ៉ា នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ មានរោងចិញ្ចឹមមាន់ទំហំ ៤ម៉ែត្រx១២ម៉ែត្រ បានដាក់ចូលមាន់មេបាបានសរុប ៨៤ក្បាល និងមានមាន់សាច់ចំនួន ៥០ក្បាលផងដែរ។

ដោយឡែកលោក បានចុះពិនិត្យការចិញ្ជឹមមាន់ស្រែ ដែលគាំទ្រដោយកម្ធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន ៖

កសិករ ឈ្មោះ អ៊ិន ណារី នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ បានចិញ្ចឹមមាន់មេបាចំនួន ៥៦ក្បាល និងមានមាន់សាច់សរុបចំនួន ២៣០ក្បាល ក្នុងនោះមានមាន់ ១៥០ក្បាល មានទម្ងន់គិតជាមធ្យម ០.៣គ.ក្រទៅ ០.៥គ.ក្រ/ក្បាល និងមាន់ចំនួន ៨០ក្បាល មានទម្ងន់គិតជាមធ្យម ០,៨គ.ក្រ ទៅ ១គ.ក្រ/ក្បាល និងលោក គីន វុឌ្ឍី នៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ បានចិញ្ចឹមមាន់សាច់ចំនួន ១៥០ក្បាល មានទម្ងន់គិតជាមធ្យម ១,៣គ.ក្រ ទៅ ១,៥គ.ក្រ/ក្បាល អាចលក់បានតម្លៃ ១៨ ០០០រៀល/គ.ក្រ និងមានមាន់មេបាចំនួន ៤៧ក្បាល។

លោក បានបន្តថា ៖ តាមការចុះពិនិត្យក្នុងការចិញ្ចឹមមាន់របស់កសិករខាងលើ បានបង្ហាញឲ្យឃើញថា កសិករមានការចាប់អារម្មណ៍ច្រើនលើការចិញ្ចឹមមាន់ស្រែ ព្រោះបានជាប្រភពចំណូលដោះស្រាយជីវភាពបានមួយចំណែក ជាពិសេសក្នុងវិបត្តិនៃជំងឺកូវីដ ១៩នេះ។

កសិករ បានយល់ដឹងពីការសំរាំងមាន់មេបាពូជ ការរៀបចំទ្រុង ការផ្សំចំណី និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់មាន់ផឹក។

ក្នុងពេលនោះផងដែរ មន្រ្តីជំនាញបានពិនិត្យឃើញចំណុចខ្វះខាតនិងបានណែនាំបន្ថែមពីបច្ចេកទេសមួយចំនួនដល់ប្រជាកសិករដូចជា ៖

ត្រូវសម្រាំងមាន់មេបាពូជ ដែលមានរាងហាប់ មាឌធំ រោមជិតល្អ មានប្រវត្តិការលូតលាស់រហ័ស និងមានជើងពណ៌លឿងឬខ្មៅ ដែលមានតម្រូវការទីផ្សារល្អ ត្រូវប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ត្រូវដាំដើមឈើនៅជុំវិញរោង ដើម្បីជាម្លប់សម្រាប់មាន់ និងដាំដុះប្រភេទបន្លែបន្ថែម សម្រាប់ជាធាតុផ្សំចំណីសម្រាប់មាន់ សម្រាប់ខ្លួនឯងបរិភោគ ឬអាចលក់ ដើម្បីជាប្រាក់ចំណូលនៅក្នុងគ្រួសារបន្ថែមទៀន។

នៅពេលផ្ដល់ចំណីកសិករត្រូវតែចេះសង្កេតបរិមាណចំណីដែលមាន់ស៊ី ដើម្បីប៉ាន់ស្មានចំណីសមល្មម កុំឲ្យខ្ជះខ្ជាយចំណី ដែលអាចជួយកាត់បន្ថយចំណាយថវិកាបានមួយចំនួន នៅពេលដែលមាន់ស៊ីចំណីហើយ ត្រូវប្រមូលស្នូកចំណីយកទៅលាងសម្អាតទុកដាក់ឲ្យត្រឹមត្រូវ មិនដូច្នេះទេ វាអាចបង្កឲ្យមានពពួកផ្សិត ធ្វើឲ្យមាន់ឈឺ និងឈានទៅដល់ស្លាប់បានផងដែរ៕