Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត អញ្ជើញចុះពិនិត្យ សិក្សា រៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាព នៅទីប្រជុំជន ស្រុកអូររាំងឪ

  • Print

ត្បូងឃ្មុំ៖ ដោយមានការ ត្អូញត្អែរ ពីអាជីវករ ផ្សារអូររាំងឪ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមកាងារចុះពិនិត្យ និងសិក្សា រៀបចំសណ្ដាប់ធ្នាប់ សាធារណៈ និងសោភ័ណភាព នៅទីប្រជុំជន នៅត្រូវចំនុច ផ្សារអូររាំងឪ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម អ៊ុយ សុធាវី បានចុះត្រួតពិនិត្យ មើលសំណងដែល បានកសាងចាប់ តាំងពីឆ្នាំ ១៩៩០មក ហើយមកដល់បច្ចប្បន្ន ស្តង់តូបមាន សភាពទ្រុឌទ្រោមខ្លាំង ដំបូលមានសភាព ធ្លុះធ្លាយ រីឯចរន្តអគ្គីសនី ក៏មានសភាព រញេរញៃច្រើន ដោយមានការបារម្មណ៍ ពីការហូរទឹកចូលនាំ ឲ្យខូចទំនិញ និងមានការបារម្មណ៍ ពីកាឆ្លងចរន្តអគ្គីសនី បងប្អូនអាជីវករ មួយចំនួនបានធ្វើការរុះរើ និងសាងសង់ថ្មី ដោយពុំបានជម្រាប ប្រាប់អាជ្ញាធរ ឲ្យបានដឹងទេ នឹងធ្វើការរុះរើ និងសាងសង់ថ្មីដោយចិត្តឯង ហើយការសាងសង់ទៀតសោត គឺបានពង្រីក ជាទ្រង់ទ្រាយធំខុស ពីលក្ខណៈដើមដោយ បានតសំយាប លូនចេញមកខ្លាំង នាំឲ្យមានការប៉ះពាល់ សោភ័ណ្ឌភាពផ្សារ ចំណែកតួរឃឿន បានចាក់សាបរៀប ឥដ្ឋការ៉ូលូនចេញ រំលោភលើផ្លូវ សាធារណៈយ៉ាងខ្លាំង បណ្ដាលឲ្យផ្លូវមាន សភាពតូចចង្អៀត នាំឲ្យមានការលំបាក ក្នុងការធ្វើដំណើរ របស់បងប្អូនអ្នកដំណើរ ចូលទិញទំនិញ ក្នុងផ្សារអូររាំងឪ ។

ឯកឧត្តម បានត្រួតពិនិត្យ ឃើញថា៖ ការសាងសង់នេះ គឺបងប្អូនអាជីវក បានមើលបំណាំគ្នា ច្រណែនគ្នា នឹងការដាក់តាំង ទំនិញទៀតសោត គឺបងប្អូនអាជីវក បានដាក់តាំងទំនិញហៀរហូរ លើផ្លូវសាធារណៈ ដោយពុំព្រមគោរព តាមការណែនាំ របស់គណៈ កម្មការផ្សារ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទេ ទោះបីជាគណៈកម្មការផ្សារបានចុះ រៀបចំសណ្ដាប់ធ្នាប់ ជាច្រើនដង ហើយក៏បាន បាញ់គំនូសថ្នាំ សម្រាប់សម្គាល់ ដើម្បីកំណត់ការដាក់តាំង ទំនិញរបស់អាជីវកផ្សារ យ៉ាងណាក៏ដោយ បងប្អូនពុំព្រមគោរព តាមច្បាប់ដែលបាន កំណត់របស់ផ្សារផងដែរ ។

បន្ទាប់ពីចុះត្រួតពិនិត្យ ស្ថានភាពផ្សារអូររាំងឪ រួចមក ឯកឧត្តម អ៊ុយ សុធាវី ក៏បានចុះត្រួតពិនិត្យ ផ្លូវមួយខ្សែ ស្ថិតនៅក្នុង ភូមិអម្ពិលតាពក ឃុំអម្ពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ធ្វើរបងរំលោភ លើផ្លូវសាធារណៈ មិនព្រមរុះរើ តាមការស្នើសុំពីប្រជាពលរដ្ឋ  ទោះមានការអន្តរាគមន៍ ពីអាជ្ញាធរ យ៉ាងណាក៏ដោយ៕