Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ ភូមិត្របូស ប្តឹងឲ្យអាជ្ញាធរ ឃុំស្រឡប់ យកដីសហគមន៍ វាលកោងកាង ដាក់ជាសម្បត្តិរួមវិញ

  • Print

 ត្បូងឃ្មុំ៖ ការកាន់កាប់ដី មិនប្រក្រដី មួយកន្លែង ស្ថិតចំណុចវាល យោលទោង ស្ថិតក្នុង ភូមិត្របូស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានប្រជាពលរដ្ឋ លើកគ្នាមកតវ៉ា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤

នៅសាលាស្រឡប់ ក្នុងបំណងឲ្យ អាជ្ញាធរឃុំ ដកហូតដីនោះ មកដាក់សម្បត្តិ សមូហភាព របស់ភូមិវិញការតវ៉ា ត្រូវបរាជ័យ ដោយការសម្របសម្រួល មិនត្រូវបានភាគី ខាងចុងចោទ មិនទទួលយក ហើយសំណុំរឿងនេះ ឃុំនឹងបញ្ជូន បន្តទៅឲ្យស្រុក ជាអ្នកដោះស្រាយវិញម្តង ។

ក្នុងជំនួបនេះដែរ អាជ្ញាធរឃុំស្រឡប់ បានដោះស្រាយ ទៅតាមនិតិវិធី គឺធ្វើការសម្របសម្រួល អស់រយៈពេលជិត ២ម៉ោង តែមិនត្រូវ បានលទ្ធផលនោះទេ ។ អ្នកកាន់កាប់ដី មិនប្រក្រតី ជាចុងបណ្តឹងឈ្មោះ តូច ផុន អតីតជាមេភូមិត្របូស បច្ចុប្បន្ន ជាក្រុមប្រឹក្សា ឃុំស្រឡប់ បានអះអាងថា ដីមានទំហំ ១ហិចតា ចំណុចខាងលើ គាត់កាន់កាប់ជាង ២០ឆ្នាំ មកហើយ បើឃុំចង់ដកយក ដីនោះ មកដាក់ជាសម្បត្តិ សមូហភាពរបស់ភូមិវិញ តើមានច្បាប់អ្វីសំអាង មាត្រាទីប៉ុន្មាន បើមានគាត់ ប្រគល់ជូនវិញ បើគ្មានដាច់ខាត គាត់មិនឲ្យទេ ។

ប្រជាពលរដ្ឋ ភូមិត្របូស បានបញ្ជាក់ យ៉ាងច្បាស់ដែរថា ដីនោះដើមឡើយជាដី របស់សមាគមន៍យុវជន និងជាដីសហគមន៍ ភូមិ ហើយការកាន់កាប់ របស់លោក តូច ផុន កាលនោះ គាត់មានតួនាទី ជាប្រធានភូមិទៀត អ្នកណាហ៊ានតវ៉ា ។ ដូច្នេះថ្ងៃនេះ ប្រជាពលរដ្ឋ នាំគ្នាមកប្តឹងទាមទារ ស្នើរឲ្យអាជ្ញាធរឃុំ ជួយដោះស្រាយដក ហូតយកដីនោះ មកដាក់ជាសម្បត្តិរួមវិញ បើតាមច្បាប់ភូមិបាល ដីសមូហភាព គ្មានបុគ្គលណាម្នាក់ មានសិទ្ធិកាន់កាប់ យកដីនោះទេ ហើយការផ្តល់ ប្លង់កម្មសិទ្ធិ ទាំងភូមិបាលស្រុក មន្ទីរសុរិយោដីខេត្ត ក៏គ្មានសិទ្ធិផ្តល់ ប្លង់កម្មសិទ្ធិដែរ ។

លោក ប៉ូ ម៉ន មេឃុំស្តីទី ឃុំស្រឡប់ បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពីបាន ធ្វើការសម្របសម្រួល សួរនាំ គាគីទាំងពីរ ។ ពិនិត្យឃើញថា ដីនោះជាដីយុវជន និងជាដីរបស់សហគមន៍ ដូចខាងភាគី ដើមបណ្តឹងអះអាងមែន ។ ដោយឡែកភាគី ខាងចុងបណ្តឹងគ្រាន់ តែមានឯកសារ ចុងសន្លឹកកាក់កុង ដែលមិនមានការ កំណត់ទីតាំង ច្បាស់លាស់ទេ ។ មិនមានការឯកភាព គ្នា អាជ្ញាធរឃុំ សម្រេចបញ្ជូន សំណុំរឿង បញ្ជូនទៅឲ្យស្រុក ជាអ្នកដោះស្រាយវិញម្តង៕