Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈចំនួន ០២ភូមិ គឺភូមិចុងអង្រ្កង និងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវ ដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុម កាងារសុរិយាដី ដើម្បីធ្វើការវាស់វែង ដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នេះ នៅក្នុងបរិវេណវត្ត សារពេជ្រពណ្ណរាយ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាសបិទផ្សាយ ទិន្នន័យ ជាសាធារណៈចំនួន ០២ភូមិ គឺភូមិចុងអង្រ្កង និងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ជា សុខរិទ្ធ អភិបាល នៃគណៈអភិបាល ក្រុងសួង និងលោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និង ជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក កេង ណារ៉ា ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ បានឡើងអាន របាយការណ៍រួចមក លោក ធួន ជេដ្ឋា បានគូសបញ្ជាក់ថា ៖ ក្រុមការងារ បានចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ នៅក្នុងក្រុងសួងនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ មក ហើយមក ដល់ពេលនេះ ក្រុមការងារ យើងបានសំរេចលទ្ធ ដូចខាងក្រោម៖ ទិន្នន័យដែល ធ្វើការប្រមូល បានមានចំនួន ៦៣៥៨ក្បាលដី ទិន្នន័យដែល បញ្ចូលក្នុងកុំព្យូទ័រ បានចំនួន ៦៣៥៨ ក្បាលដី ទិន្នន័យដែលគូរ ក្នុងកុំព្យូទ័រ បានចំនួន ១១៣៣ក្បាលដី ។

លោក ធួន ជេដ្ឋា បន្តទៀតថា ៖ ក្រុមការងារ បានធ្វើការបិទប្រកាស ផ្សព្វផ្សាយ នូវទិន្នន័យជា សាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សួង ចំនួន ០២ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ២៨៥៨ក្បាលដី គឺ ភូមិពណ្ណរាយ សង្កាត់សួង មានចំនួន ១៩៥៤ ក្បាលដី ដោយក្នុងនោះ ទ្រព្យខាងប្ដី មានចំនួន ១២៦ ក្បាលដី ទ្រព្យខាងប្រពន្ធ មានចំនួន ៣៤៥ ក្បាលដី ទ្រព្យលីវ មានចំនួន១០៥ ក្បាលដី ទ្រព្យរួមប្ដីប្រពន្ធ មានចំនួន១២៥២ ក្បាលដី ទ្រព្យរដ្ឋ មានចំនួន ០៩ក្បាលដី ទ្រព្យកម្មសិទ្ធិ អវិភាគ មានចំនួន ០៣ក្បាលដី និងក្បាលដី មិនបានមកផ្ដល់ព័ត៌មាន ចំនួន ១១៣ក្បាលដី និងភូមិចុងអង្ក្រង សង្កាត់សួង មានចំនួន៩០៤ ក្បាលដី ដោយក្នុងនោះ ទ្រព្យខាងប្ដី មានចំនួន ៥០ ក្បាលដី ទ្រព្យខាងប្រពន្ធ មានចំនួន ១០៩ក្បាលដី ទ្រព្យលីវ មានចំនួន ៣៩ក្បាលដី ទ្រព្យរួមប្ដីប្រពន្ធ មានចំនួន ១៣១០ក្បាលដី ទ្រព្យរដ្ឋ មានចំនួន ១ក្បាលដី និងក្បាលដី មិនបានមកផ្ដល់ ព័ត៌មាន ចំនួន ២០ក្បាលដី ។

លោក ជា សុខរិទ្ធ អភិបាល នៃគណៈអភិបាលក្រុងសួង បានថ្លែងអំណរ គុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ឲ្យធ្វមានលក្ខណៈងាយស្រួល និងឆាប់រហ័ស ។

ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំ ទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ ខ្លួនក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាពងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណា ព្យាបាល ឬឪពុកម្ដាយ ដែលមានបំណងចែកដី ឲ្យកូនចៅ អាចរៀបចំធ្វើការ បែងចែកនៅពេលនេះបាន ៕