Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣

  • Print

ថ្ងៃ អង្គារ ទី ១២ ខែមករា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត

និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត កែលម្អរបាយការណ៍ ជំរុញលទ្ធផលការងារកាន់តែល្អ និងប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំធំ(សាល គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅតាមបណ្ដាក្រុង ស្រុក ឆ្នាំ២០២០ ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (ខែមករា-កុម្ភៈនិងមីនា) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ៥-បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំបានលើកយកចំណុចសំខាន់ៗដែលមន្ទីរអង្គភាព បានអនុវត្តកន្លងកសាងផែនការ និងលើកទិសដៅប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរ និងអង្គភាពទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ បន្ទាប់មក លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត បានធ្វើការអានសេចក្តីព្រាងរបាយការណ៍ សម្រាប់ដាក់អោយអង្គប្រជុំពិនិត្យ ពិភាក្សា រួមគ្នា គឺត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃឯកភាព ២៥លើ២៥សម្លេង។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម ស៊ាក ឡេង បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ពាង ណារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់សម្រាប់ឆ្នាំថ្មី ២០២១នេះ៕