Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី/ខេត្ត

  • Print

ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា

កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិកសមាជិកគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហម ២៥ រាជធានី/ខេត្ត និង ថ្នាក់កណ្តាល ចេញពីស្នាក់ការកណ្តាល នារាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ១-ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី/ខេត្ត និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ ២-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន តាមរយៈ យុទ្ធសាស្ត្រ ២០២១- ២០៣០ និង ការងារអភិវឌ្ឍសាខា ។

តាមរយៈកិច្ចប្រជុំនេះ សាខាកាកបាទក្រហម ទាំង ២៥ រាជធានី/ខេត្ត ត្រូវអនុវត្តនូវវិស័យស្នូលចំនួន ៤ គឺ ការងារ គ្រប់គ្រងគ្រោះមហន្តរាយ សុខុមាលភាពសង្គម ការលើកកម្ពស់គោលការណ៍គ្រឹះ ការអភិវឌ្ឍន៍ស្ថាប័ន ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោក លោកស្រីទាំងអស់ជាក្បាលម៉ាស៊ីន សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងសកម្មភាព ការងារមនុស្សធម៌យ៉ាងផុសផុល របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រយៈពេលកន្លងមក ដោយសហការគ្នាបានល្អប្រសើរ រវាងគណៈកម្មាធិការសាខា ជាមួយ ក្រុមប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋាន ទោះបីសមាជិក សមាជិកា ខ្លះមិនបានចូលរួម ដោយសារជាប់រវល់ការងារស្នូលយ៉ាងណាក្តី។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមការងារប្រតិបត្តិសាខា អនុសាខា ទាំងអស់ ខិតខំបំពេញការងារមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង ៧ យ៉ាង របស់កាកបាទក្រហម ជាពិសេស ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក និងងាយរងគ្រោះ៕