Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ប្រជុំពិភាក្សាលើការស្ដារហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ

  • Print

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ នៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ

ទី១ រដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការស្តារហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ក្នុងភូមិសាស្ត្រឃុំទាំង ១៤ របស់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាយក នាយកទីចាត់ពាក់ព័ន្ធ រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្រសាសន៏ថា ក្នុងស្ថានភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ កំពុងប្រឈមនឹងកង្វះទឹក នៅតាមបណ្តាលមូលដ្ឋាន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ហើយឆ្នាំនេះដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឱ្យតំបន់ដាំដុះដំណាំមួយចំនួន ដូចជា ប្រឡាយ ទន្លេ បឹងបួរ ប្រឈមនូវផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត។

ដោយបន្ទាប់ពីការ រាយការណ៍ សំណូមពរ និងពិភាក្សា នូវបញ្ហាប្រឈមនានា របស់បណ្តាមេឃុំ ទាំង ១៤ ក្នុងស្រុកត្បូងតឃ្មុំ រួចមក ៖

ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តមានប្រសាសន៏ថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធ្វើការណែនាំ យកចិត្តទុកដាក់ខ្ពស់ និងត្រូវមានវិធានការដោះស្រាយបន្ទាន់ ដោយចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីជាការស្តារហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ឡើងវិញ ជាលទ្ធភាពដើម្បីបង្កើនអត្រាការប្រើប្រាស់ ការកែលម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះ សុទ្ធតែជាភាពចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះឯកឧត្តម ក៏បានជំរុញដល់ជំនាញនៃមន្ទីធនធានទឹកខេត្ត ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹក បឹង ប្រឡាយនានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឱ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ ប្រជាកសិករនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំងអស់ ដើម្បីដោះស្រាយជូនប្រជាកសិករជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកត្បូងឃ្មុំ ទាំងជំនាញធនធានទឹក ជំនាញកសិករ និងអភិវឌ្ឍន៍ជនបទ៕