Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសួងកសិកម្ម ផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងចងក្រងបណ្ដុំអាជីវកម្ម ដល់ប្រជាកសិករ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • Print

ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី នៃវេទិកាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម

និងចងក្រងបណ្ដុំអាជីវកម្ម នៅ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ដោយមានការចូលរួម ពីសំណាក់ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងប្រជាកសិករ ជិត ៨០ នាក់ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ជូនអង្គវេទិកា ថា ការរៀបចំវេទិកានាពេលនេះ មានគោលបំណងក្តាប់ស្ថានភាពដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ បញ្ហាប្រឈម តម្រូវការ និងរកដំណោះស្រាយ ដើម្បីជំរុញលើកកម្ពស់ផលិតកម្មកសិកម្មក្នុងភូមិសាស្ត្រជុំវិញអាងបឹងកណ្តេរ ឲ្យកាន់តែល្អប្រសើរ។

លោកប្រធានមន្ទីរបានបន្តថា វេទិកានេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ តុក្កតាដោយបានបង្ហាញពីសក្តានុពលវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាល បានកំណត់ជាអទិភាពគ្រប់កាលៈទេសៈ និងចងក្រងជាសហគមន៍កសិកម្ម ជាក្រុមកសិករផលិត ជាបណ្ដុំអាជីវកម្មកសិកម្ម និងបានជួយលើកកម្ពស់ គុណភាពកសិផល និងនិរន្តរភាពទីផ្សារកសិផល ។

តមកលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានមានប្រសាសន៏ ថា តំបន់ភូមិសាស្រ្ត អាងទឹកបឹងកណ្តេរ នេះ មានទំហំ ៣០១ ហិកតា កំពុងត្រូវបានជួសជុលកែលម្អ ក្រោមគំនិតផ្ដួចផ្ដើម និងឧបត្ថម្ភថវិកា របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ សម្រាប់រក្សាទឹកទុកស្រោចស្រពដំណាំ នារដូវប្រាំង លើផ្ទៃដីប្រមាណ ១,០០០ ហិកតា ជាកន្លែងអភិរក្សមច្ឆជាតិ សត្វស្លាបទឹក និងជាតំបន់ទេសចរណ៍របស់ស្រុកក្រូចឆ្មារ សម្រាប់ភ្ញៀវ មកទស្សនាកំសាន្តដោយផាសុខភាព ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ណី លន់ បានមានប្រសាសន៍ថា ការធ្វើវេទិកាផ្សព្វផ្សាយនេះ ជាការជម្រុញបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម និងបានប្ដូរឥរិយាបថនៃការដាំដុះបានមួយចំណែកធំ ចំពោះដំណាំស្រូវ និងបន្លែជាដើម ។

ឯកឧត្តមបានផ្តល់ទស្សនៈទាន ចំនុចរួមមាន ១-ដី ត្រូវវៃឲ្យម៉ត់ល្អ ហើយពង្រាបឲ្យស្មើ ២-ត្រូវប្រើពូជ ដែលមានភាពមានភាពស៊ាំ នឹងភូមិសាស្ត្រ នឹងអាកាសធាតុ ពូជដែលប្រើទឹកតិច ៣-ត្រូវដាំពូជ ដែលជាតម្រូវការរបស់ទីផ្សារ ៤-ចិញ្ចឹមត្រី ចិញ្ចឹមសត្វ បន្ថែមលើមុខរបរដាំដុះ ៥-បង្កើតសហគមន៍កសិកម្ម ឬ បណ្តុំ អាជីវកម្មកសិកម្ម ឬ ក្រុមផលិតកម្មកសិកម្ម ៦-ត្រូវកំណត់រកដៃគូឯកជន សហការទីផ្សារជាមុន។ ដើម្បីជាការអនុវត្តន៍ ទទួលបានប្រសិទ្ធភាពខ្ពស់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋានផ្ទាល់ អនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ និងជាមុខព្រួញនៃតម្រូវការទីផ្សារ ។

ឯកឧត្តម ណី លន់ បានបញ្ជាក់ថា ការបញ្ជ្រាបការយល់ដឹងពីផលិតកម្មកសិកម្ម ធនាគារបាននូវនិរន្តរភាពតម្លៃ និងទីផ្សារបានល្អប្រសើរ និងជាពិសេស ផ្ដល់ឱកាសដល់បងប្អូនប្រជាកសិករ បង្ហាញពីតម្រូវការ និងបញ្ហាប្រឈមក្នុងសកម្មភាពបច្ចុប្បន្នរបស់គាត់ នឹងធ្វើឲ្យយើងមើលឃើញពីតម្រូវការបច្ចេកទេសកសិកម្មថ្មី ដែលត្រូវបំពេញដើម្បីប្រើប្រាស់ អស់ពីសក្តាពុលកសិកម្ម នៅតំបន់ជុំវិញអាងទឹកបឹងកណ្ដេរនេះ និងជាការឆ្លើយតបតម្រូវការរបស់ទីផ្សារ របស់កម្ពុជា៕