Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍រីកចម្រើន របស់ខេត្ត

  • Print

នារសៀលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម

ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តកែលម្អរបាយការណ៍ ជំរុញលទ្ធផលការងារកាន់តែល្អ និងប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ២០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង របាយការណ៍រីកចម្រើនប្រចាំខែមករា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត

៤-បញ្ហាផ្សេងៗ បន្ទាប់ពីការអានសេចក្តីព្រាងរបាយការណ៍ខាងលើ ដោយដាក់ឲ្យអង្គប្រជុំពិនិត្យ ពិភាក្សារួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រម ២៥លើ២៥សម្លេង។

ឯកឧត្តម ស៊ាក ឡេង បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក៏បានស្នើរឲ្យរៀបចំឲ្យបានត្រឹមត្រូវនូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុបរបាយការណ៍ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណាផ្តល់លក្ខណៈងាយស្រួលនៃការរៀបចំតាក់តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ពាង ណារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តម ពាង ណារិទ្ធ ក៏បានស្នើឲ្យរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ បន្ទាប់ពីទទួលបាននូវការលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាសំណើរផ្សេងៗ គឺត្រូវចុះទៅពិនិត្យ និងរាយការណ៍ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ក៏ដូចជាសម្រាប់ឆ្លើយតបជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាកិច្ចប្រជុំបន្ទាប់៕