Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះកាត់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវ ដែលគ្មានលិខិតអនុញ្ញាត ហួសសុពលភាព និងចាស់ទ្រុឌទ្រោម នៅតាមដងផ្លូវជាតិលេខ០៧

  • Print

ព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃផលប៉ះពាល់ផ្សេងៗ ដើម្បីដាក់បញ្ចូលសៀវភៅគំរូប្លង់ ប៉ាណូ

និងរបាកាត់ទទឹងផ្លូវ ផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងសួង ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។

នាឱកាសនោះ លោក ម៉ៅ ឌុង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីចុះពិនិត្យ វាយតម្លៃ ផលប៉ះពាល់ផ្សេងៗ ដើម្បីដាក់បញ្ចូលសៀវភៅគំរូប្លង់ ប៉ាណូ និងរបាកាត់ទទឹងផ្លូវ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងខេត្តត្បូងឃ្មុំ ជាការចូលរួមរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយតាមទីសាធារណៈ របស់ខេត្តត្បូងឃ្មុំ ។

លោកនាយករដ្ឋបាលសាលាខេត្ត បានលើកឡើងបន្តថា កិច្ចប្រជុំក្រុមការងារគណកម្មាការនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណា ដើម្បីសម្របសម្រួល ផលប៉ះពាល់ ផ្សេងៗ តាមរយៈការសហការ ជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ និងតាមបណ្ដាក្រុង/ស្រុក ដែលបានកំពុងធ្វើការផ្សព្វផ្សាយជាច្រើននេះតាមរយៈការសុំសិទ្ធិ និងបន្តសុពលភាព ចំពោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ។

លោក ម៉ៅ ឌុង បន្ថែមថា សម្រាប់រដ្ឋបាលខេត្ត ផ្អែកតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចាត់វិធានការទាន់ពេលវេលា ដោយក្រុមការងារពាក់ព័ន្ធ ត្រូវធ្វើប្រតិបត្តិការរុះរើ និងកាត់ចោលនូវផ្ទាំងប៉ាណូ របាកាត់ទទឹងផ្លូវ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទទាំងឡាយណា ដល់អនុលោមទៅតាមច្បាប់ជាធរមាន ។

បន្ទាប់ពីចប់កិច្ចប្រជុំ ភ្លាមៗក្រុមការងារ បានចុះរុះរើ ផ្ទាំងរបាកាត់ទទឹងផ្លូវ បានចំនួន ៤ផ្ទាំង ក្នុងក្រុងសួង គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពនៅតាមដងផ្លូវសាធារណៈ ដែលក្រុមហ៊ុនម្ចាស់ការផ្សព្វផ្សាយគ្មានលិខិតអនុញ្ញាត ឬផុតសុពលភាព និងរបាប៉ាណូ មានលក្ខណៈចាស់ទ្រុឌទ្រោម ជៀសវាងបង្ករគ្រោះថ្នាក់ ជាយថាហេតុ ចំពោះអ្នកធ្វើដំណើរលើផ្លូវសាធារណៈ ៕