Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមកីឡាករបាល់ទាត់យុវជនគណបក្សខេត្តត្បូងឃ្មុំ ប្តេជ្ញាយកជ័យជំនះនាំកិត្តិសយសជូនខេត្ត ក្រោយបន្តទទួលបានការយកចិត្តទុកដាក់ទាំងស្មារតី ថវិកា និងសម្ភារៈ ពីអភិបាលខេត្ត

  • Print

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីភាព

ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់យុវជនគណបក្សខេត្តត្បូងឃ្មុំ ។

ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំធំ នៃមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ដោយមានកាអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និង លោក -លោកស្រីលោកប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន លោក លោកស្រីប្រធាន គណៈកម្មការសាខាបក្ស មន្ទីរ/អង្គភាពជុំវិញខេត្ត គ្រូបង្វឹក ក្រុមការងារ និងក្រុមកីឡាករ។

មានប្រសាសន៏ នាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានសម្តែងនូវក្តីរីករាយ ក៍ដូចជាបានពាំនាំបណ្តាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដល់ប្អូនៗក្មួយៗដែលជាក្រុមកីឡារ និងសូមជៀសឆ្ងាយពីអំពើអបាយមុខ ជាពិសេសត្រូវរួមសាមគ្គីគ្នា ដើម្បីទទួលបានជ័យជំនះដើម្បីខេត្តត្បូងឃ្មុំយើង។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានលើកទឹកចិត្តឲ្យក្រុមយុវជនកីឡាបាល់ទាត់ ព្រមទាំងជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមការកសាង ការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ក្រុមកីឡាករ គ្រូបង្វិក និងក្រុមការងារទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាម វិធានការការពារ កូវីដ-១៩ គឺ ៣ ការពារ ៣ កុំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងបង្ការការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត សង្ឃឹមថា ក្រុមកីឡាករ ខិតខំព្យាយាម ហ្វឹកហាត់ ត្រងត្រាប់ស្តាប់តាមការណែនាំរបស់គ្រូបង្វឹក រួមសាមគ្គីគ្នា ដើម្បីការប្រកួតនាពេលដ៏ខ្លីខាងមុខនេះទទួលបានជ័យជំនះ និងជាពិសេសលើកស្ទួយវិស័យបាល់ទាត់ឲ្យរីកចម្រើនតទៅ និងជួយលើកមុខលើកមាត់ខេត្តត្បូងឃ្មុំ ពោលគឺខេត្តកូនពៅពិតមែន តែកីឡាមិនមែនចំណាត់ថ្នាក់ពៅនោះឡើយ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានឧបត្ថម្ភដល់ក្រុមការងារយុវជនគណបក្សខេត្តចំនួន ៥លានរៀល ហើយជាមួយគ្នានោះដែរ ឯកឧត្តម ហាក់ សុខមករា ក៏បានឧបត្ថម្ភសំលៀកបំពាក់ដល់កីឡាករចំនួន៥០កំប្លេរ និងបាល់ទាល់ចំនួន៥ និងថវិកាក្នុងម្នាក់ៗ ចំនួន៤ម៉ឺន ដល់កីឡាករ និងគ្រូបង្វឹក សរុប៣៥នាក់ ផងដែរ៕