Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អតីតស្នងការរងខេត្តត្បូងឃ្មុំ ទទួលមរណៈភាពដោយរោគាពាធ

  • Print

កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុងស្រុក បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អនុប្រធាននាយកដ្ឋានសរុបផែនការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានស្មឹងស្មាត ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព និងមិត្តនគរបាលជាតិ នៃមរណៈភាពរបស់លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់នូវធនធានមនុស្សដ៍មានតម្លៃ ជានាយមន្ត្រីនគរបាលដ៍សកម្ម ដែលតស៊ូពុះពារលំបាក មានស្នាដៃយ៉ាងច្រើនក្នុងបុព្វហេតុការពាររក្សាសុខសុវត្ថិភាព សន្តិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាបានលំអោនកាយគោរពវិញ្ញាណក្ខន្ធសព សូមឲ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ទទួលមរណៈភាពនាវេលាម៉ោងប្រមាណ ០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរាគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណីសាសនា នៅគេហដ្ឋានក្នុងភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញសាច់ញាតិបងប្អូនជិតឆ្ងាយ និងមិត្តនគរបាល ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនេះ៕