Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់ការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

  • Print

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់ការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាពឯកឧត្តម ពាង ណារិទ្ធ អភិបាលរងគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះដែរ ធ្វើឡើងនាថ្ងៃទី0៣ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី នាយករដ្ឋបាលខេត្ត ប្រធាន/អនុប្រធានមន្ទីរ អភិបាលស្រុក/ក្រុងទាំង៧ នាយកទីចាត់ការរដ្ឋបាលបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃសាលាខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព នៃការកសាង និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់រួចមក លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ៖

បើគិតមកដល់ពេលនេះ ពង្រាងនិមិត្តសញ្ញារបស់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា យ៉ាងល្អិតអន់ជាច្រើនលើកមកហើ់យ ដើម្បីធ្វើយ៉ាងណាអោយសាកសមទៅនឹងសក្ដានុពល និងជីវ:ប្រវត្តិ របស់ក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ក្មេងជំនាន់ក្រោយបានដឹងពីនិយមន័យ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ និងអ្នកពាក់ព័ន្ធទាំងអស់ មុននឹងសន្មត់ ក្នុងការបង្កើតនិមិត្តសញ្ញា រដ្ឋបាលរបស់ខ្លួន គឺត្រូវធ្វើទៅតាមប្រវត្តិសាស្ត្រ និងរៀបចំធ្វើយ៉ាងណាឲ្យមានអត្តសញ្ញាណ មានខ្លឹមសារ អត្ថន័យ និងសមស្របទៅតាមតំបន់ដែលមានសក្ដានុពល របស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញដោយត្រូវឲ្យមានការឯកភាពគ្នា មុននឹងប្រើប្រាស់និមិត្តសញ្ញារបស់រដ្ឋបាលរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋនិងមន្ត្រីក្នុងមូលដ្ឋាន អាចយល់ដឹងពីអត្តសញ្ញាណ និងសក្ដានុពលរបស់ក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លួនមានបែបសង្ខេបនៅលើរូបនិមិត្តសញ្ញាផងដែរ។

ឯកឧត្តម ពាង ណារិទ្ធ បានបញ្ជាក់ថា ការបង្កើតនិមិត្តសញ្ញានេះ គឺជាការបង្កភាពងាយស្រួលដល់សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់អោយកាន់តែច្បាស់ពីសក្ដានុពល ប្រពៃណី ទំនៀមទំលាប់ របស់ប្រជាពលរដ្ឋនីមួយៗនៅតាមមូលដ្ឋានទូទាំងខេត្តត្បូងឃ្មុំ។

រហូតមកដល់ពេលនេះ រដ្ឋបាលខេត្ត មិនទាន់សម្រេចយកនិមិត្តសញ្ញាក្រុង ស្រុក ឃុំ សង្កាត់ ណាមួយ ដើម្បីដាក់ឆ្លងក្រសួងមហាផ្ទៃ ពិនិត្យសម្រេចទទួលស្គាល់ជាផ្លូវការឡើយ ។