Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិតត្រឹមថ្ងៃនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋ៦៣នាក់ ត្រូវបានអនុញ្ញាត្តិឲ្យទៅលំនៅដ្ឋានវិញ ខណៈ៥៧៨នាក់ទៀតកំពុងធ្វេីចត្តាឡីស័កបន្ត

  • Print

ិតត្រឹម ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់ ស្រី២៧២នាក់

ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោហ៊ុនសែនក្រុងសួង ៩៣នាក់, នៅមណ្ឌលទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ ៤២៩នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១១៩នាក់។

គិតមកដល់ថ្ងៃនេះ ពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ស្រី២៩នាក់ ដោយឡែកនៅសល់ចំនួន៥៧៨នាក់ទៀតកំពុងតាមដាន សុខភាព និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួលដល់តាមបណ្តាខេត្តនានា។

នេះបើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្លែងប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្កើតឲ្យមានគណៈកម្មការ និងក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក ដោយបែងចែកក្រុមការងារទៅទទួលដោយផ្ទាល់នាំយកកម្មករមកពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ឆ្លងដែនមកចូលមកកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែន ដឹកជញ្ជូនមកកាន់ខេត្តត្បូងឃ្មុំ ដែលរដ្ឋបាលខេត្តបានរៀបចំ ដោយផ្តល់អាហារតាមផ្លូវ ក៍ដូចជានៅតាមទីតាំងចត្តាឡីស័កទាំងអស់។

លោក ប្រធានមន្ទីររូបនេះ ឲ្យដឹងបន្តថា សម្រាប់ក្រុមគ្រូពេទ្យជួរមុខបានអនុវត្តន៍ការការពារ និងមេីលថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ចំពោះពលករ ក៍ដូចបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរខេត្តត្បូងឃ្មុំបានរៀបចំត្រៀម ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្គត់ផ្គង់នូវម្ហូបអាហារបីពេល ក្នុងមួយថ្ងៃ ដោយមានថ្នាំសង្កូវ និងក្រុមគ្រូពេទ្យប្រចាំការជានិច្ច។

ជាក់ស្ដែង នៅថ្ងៃទី ១៦ ខែមីនានេះ ក្រោយពីអនុញ្ញាត្តិឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់ចំនួនថ្ងៃ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃមក អាជ្ញាធរ ខេត្ត សហការគ្នា បានឲ្យពលរដ្ឋ៦៣នាក់ វិលត្រឡប់ទៅគេហដ្ឋាន ដោយណែនាំពីវិធានការអនាម័យ និងការពារជម្ងឺកូវីដ១៩ ព្រមទាំងផ្តល់បណ្ណ័បញ្ជាក់អំពីសុខភាពក្រោយពេលធ្វេីចត្តាឡីស័កទៀតផងដែរ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក ធ្វេីយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈ ដែលមានការរកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ។

បន្ថែមពីនេះ លោកក៍បានសូមស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ដោយមានអនាម័យទៅតាមក្រសួងសុខាភិបាលបានណែនាំ គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាម វិធាន ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល៕