Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ចុះសំណេះសំណាលពង្រឹងរចនាសម្ព័ន្ធតាមផែនការ

  • Print

្លើយតបនឹងផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ

បានណែនាំឱ្យក្រុមការងារ រួមគ្នាបន្តពង្រឹងរៀបចំរចនាសម្ព័ន្ធ និងសមត្ថភាពយុវជនបក្សឃុំ-ភូមិ និងដាក់ផែនការឆ្ពោះទៅកាន់ការចុះឈ្មោះបោះឆ្នោតខែកញ្ញា ឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខក្នុងទិសដៅ «យុវជនម្នាក់ សន្លឹកឆ្នោត១សន្លឹក»។

ការណែនាំបែបនេះរបស់ឯកឧត្តម ហាក់ សុខមករា បានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសឯកឧត្តមចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនចំនួន០២ឃុំ ក្នុងស្រុកត្បូងឃ្មុំ ក្នុងនោះចំនួន ២០ភូមិ នៅស្នាក់ការបក្សឃុំស្រឡប់ និងចំនួន២២ភូមិ នៅស្នាក់ការនក្សឃុំអញ្ចើម ដោយបានឧបត្ថម្ភថវិកាក្នុងម្នាក់មួយចំនួនផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ហាក់ សុខមករា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ដល់ក្រុមការងារនិងសកម្មជនយុវជនទាំងអស់គ្នា ដោយក្តីនឹករលឹក និងគិតគូរបំផុត។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារយុវជនទាំងអស់ ត្រូវក្តាប់រាល់ព័ត៌មានពីបញ្ហាប្រឈម និងតម្រូវការនានាតាមមូលដ្ឋានរបស់ខ្លួន និងរាយការណ៍មកកាន់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យពីលទ្ធភាពក្នុងការជួយ ដោះស្រាយជូនបងប្អូនពលរដ្ឋ។

បន្ថែមពីនោះ ក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាល ឯកឧត្តម ហាក់ សុខមករា បានណែនាំក្រើនរំលឹកដល់ក្រុមការងារយុវជនទាំងអស់ ត្រូវមានអនាម័យជាប់ជានិច្ច រក្សាគំលាត អនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ក៏ដូចជាតាមវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះនៅកម្ពុជា៕