Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមខេត្ត នាំយកអំណោយចែកជូនពលរដ្ឋ ដែលកំពុងធ្វើចាត្តាឡីស័ក នៅស្រុកមេមត់ ចំនួន ៣២ គ្រួសារ

  • Print

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង ខេត្តនិង ជាប្រធាន អនុគណៈកម្មាការស្រាវជ្រាវ និងតាមដានអ្នកផ្ទុកជំងីកូវីដ-១៩ ខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងជា អភិបាល នៃគណអភិបាលខេត្ត កាលពីរសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១កន្លងទៅបានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចាត្តាឡីស័ក នៅស្រុកមេមត់ ចំនួន ៣២ គ្រួសារ ក្នុងបរិវេណ វត្តគរគី ភូមិគគីរត្បូង និង ធ្វើចាត្តឡីស័ក នៅតាមលំនៅដ្ឋាន ស្ថិតនៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពិធីនេះដែរ មានការអញ្ជើញចូលរួម ពីសំណាក់ លោកនាយកប្រតិបត្តិកាកបាទក្រហមខេត្ត នាយករងសាខា លោក-លោកស្រី នាយក-នាយករង ប្រតិបត្តិកាកបាទក្រហមសាខាខេត្ត លោកស្រី អនុប្រធាន កាកបាទក្រហម សាខាស្រុក និងសហការី ផងដែរ ។

នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម បានបញ្ជាក់ថា ទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេរ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺ កូវីដ-១៩ ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន និងសូមបន្តអនុវត្តន៏តាមវិធានការនានា ជាពិសេស ៣ការពារ និង ៣កុំ។

បន្ថែមពីនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានថ្លែងប្រាប់បងប្អូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក ទាំងអស់ អំពីច្បាប់ថ្មី ដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា។

សូមជម្រាបថា: អំណោយកាកបាទក្រហម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន-សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័កចំនួន ៣២ គ្រួសារ រួមមាន ៖ អង្ករ ២៥គីឡូ មី ០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ០១យួរ ទឹកសុីអុីវ ០១ យួរ ប្រេងឆា ០១ដប សាប៊ូដុះខ្លួន ០១ដុំ និងថវិកា ៥០,០០០៛ ៕