Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះពិនិត្យទទីតាំង ផ្តល់ប័ណ្ណបញ្ជាក់សុខភាព និងអនុញ្ញាតឲ្យពលរដ្ឋត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ

  • Print

នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ នេះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត និងជាតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន ្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

រួមដំណើរដោយលោក លោកស្រី តំណាង ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត នាយក នាយករង ទីចាត់ការសាលាខេត្ត បានអញ្ជើញបន្តចុះជួបសំណេះសំណាល ផ្ដល់ប័ណ្ណបញ្ជាក់សុខភាព បន្ទាប់ពីបានធ្វើចត្តាឡីស័ក១៤ថ្ងៃ និងបានអនុញ្ញាត អោយបងប្អូនប្រជាពលរដ្ឋ ចាកចេញ ត្រឡប់ទៅកាន់លំនៅដ្ឋាន ដើម្បីប្រកបរបរចិញ្ចឹមជីវិត តាមធម្មតាវិញ ចំនួន ៦០ នាក់ ស្រី ៣០ នាក់ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យត្បូងឃ្មុំ (QC2) ខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ លោក ម៉ៅ ឌុង បានមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗ ក៍ដូចជាឯកឧត្តមបណ្ឌិត ជាម ច័ន ្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូន ដែលបន្ទាប់ពី បានធ្វើចត្តាឡីស័ក ហើយ ពិនិត្យសំណាក លទ្ធផលអវិជ្ជមាន មេរោគកូវីដ-១៩ ចេញមកពីក្រសួងសុខាភិបាល ត្រូវបានត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។

លោកបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានបង្កើតឲ្យមានគណៈកម្មការ និងក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ថ្នាក់ ខេត្ត-ស្រុក ដោយបែងចែកក្រុមការងារទៅទទួលដោយផ្ទាល់ នាំយកកម្មករមកពីប្រទេសថៃ វៀតណាម ដែលមានស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ឆ្លងដែនមកចូលមកកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែន ដឹកជញ្ជូនមកកាន់ខេត្តត្បូងឃ្មុំ ដែលរដ្ឋបាលខេត្តបានរៀបចំ ដោយផ្តល់អាហារតាមផ្លូវ ក៍ដូចជានៅតាមទីតាំងចត្តាឡីស័កទាំងអស់។

លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងបន្តថា សម្រាប់ក្រុមគ្រូពេទ្យជួរមុខបានអនុវត្តន៍ការការពារ និងមេីលថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ចំពោះពលករ ក៍ដូចបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរខេត្តត្បូងឃ្មុំបានរៀបចំត្រៀម ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្គត់ផ្គង់នូវម្ហូបអាហារបីពេល ក្នុងមួយថ្ងៃ ដោយមានថ្នាំសង្កូវ និងក្រុមគ្រូពេទ្យប្រចាំការជានិច្ច។

ឆ្លៀតឱកាស នេះ លោក ម៉ៅ ឌុង ក៏បានសូមស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋ ដោយបន្ទាប់បានវិលត្រឡប់ទៅវិញ សូមបន្តអនុវត្តន៏តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ដោយមានអនាម័យទៅតាមក្រសួងសុខាភិបាលបានណែនាំ គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាម វិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងបានប្រគល់ជូនប័ណ្ណបញ្ជាក់សុខភាពបន្ទាប់ពីបានធ្វើចត្តាឡីស័ក រួចរាល់ ចំនួន ៦០ នាក់ ស្រី ៣០ នាក់ផងដែរ ។

សូមជម្រាបថា នៅមណ្ឌល វិទ្យាល័យត្បូងឃ្មុំ (QC2)នេះ អ្នកដែលបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអនុញ្ញាតឲ្យចាកចេញទៅកាន់លំនៅដ្ឋានវិញចំនួន៦០នាក់ ខណៈចំនួន ២៨០ នាក់ទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីនោះ៕