Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងអភិបាលខេត្តត្បូងឃ្មុំ-កំពង់ចាម បើកឲ្យដំណើរការឆ្លងកាត់បណ្ដោះអាសន្ន ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានតម្លៃជាង ៥៦លានដុល្លារ

  • Print

ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានស្ថាបនារួចរាល់ហើយ និងបានបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ក្នុងឱកាសដាក់ឲ្យដំណើរការចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្នលើ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ខេត្តកំពង់ចាម -ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា។

បន្ទាប់ពីដាក់ឲ្យឆ្លងកាត់បណ្តោះអាសន្ន ស្ពាននេះសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ទៅមក និងបានទៅលេងយ៉ាងច្រើនកុះករ ព្រមទាំងបង្ហាញការសប្បាយរីករាយដោយសារតែសមិទ្ធផលដ៏ល្អឯក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីមុខមាត់រីកចម្រើននៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ រួមទាំងអភិបាលខេត្តទាំង២ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចុះ ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកឱ្យដំណើរការជាបណ្តោះអាសន្ន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសនេះពេលយើង ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានការកកស្ទះគឺមិនចង់ឱ្យគាត់ប្រើសាឡាងទៀតទេ គឺថាអាចប្រើ ស្ពាននេះបាន ចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានឯកភាពថាឱ្យបើកស្ពាននេះជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃនេះតទៅ»។

គួរជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារ៕