Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ បង្ហាញពីបច្ចេកទេសដាំដំឡូងមី ដើម្បីទទួលបានទិន្នផលខ្ពស់

  • Print

ដំឡូងមី ជាដំណាំមួយប្រភេទដែលប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ពេញនិយមចូលចិត្តដាំ ក្នុងចំណោមដំនាំជាច្រើនទៀត ដែលងាយស្រួលរកទីផ្សារ ពិសេសការនាំចេញទៅប្រទេសវៀតណាម

ដែលនៅជាប់ព្រំដែន។ ក្នុងការដំណាំនេះ ដើម្បីឲ្យបានទិន្នផលខ្ពស់ តម្រូវឲ្យដីមានលក្ខណៈធូរល្អ និងការបន្ថែមសារធាតុចិញ្ចឹមពេលដាំដុះ នឹងបង្កើនផលិតភាព ពិសេសរក្សាលទ្ធភាពដាំដុះឲ្យមានស្ថេរភាពនិងនិរន្តរភាព។ ដូច្នេះកសិករគប្បីស្វែង យល់និងអនុវត្តបច្ចេកទេសរៀបចំដីឲ្យបានសមស្រប មុនពេលដាំដុះ។

ពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការបង្កបង្កើនផលដំណាំដំឡូងមី លោក សន មីនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានធ្វើការបង្ហាញបទដ្ឋានបច្ចេកទេសសង្ខេបមួយចំនួនដល់បងប្អូនប្រជាកសិករ ដែលនឹងដាំដំឡូងមី ក្នុងរដូវវស្សា ដែលនឹងមកដល់នាពេល ខាងមុខនេះ រួមមាន៖

១-ការជ្រើសទីតាំងដាំដុះ៖ ដំឡូងមី ជាប្រភេទដំណាំត្រូវការដីមានសំណើម តែមិនដក់ទឹកជោគជាំទេ។ ដូចនេះមុននឹងសម្រេចចិត្តដាំដុះ ត្រូវតែជ្រើសរើសសណ្ឋានដីដូចជា៖ ដីមិនលិចទឹកនៅរដូវវស្សា, ដីខ្ពស់មិនជាំទឹក មានជីជាតិល្អ និងដីអាចរំដោះទឹកចេញបាន នៅពេលមានភ្លៀងធ្លាក់ច្រើន។

២-ការភ្ជួររាស់៖ មុននឹងភ្ជួរដី ត្រូវសម្អាតចម្ការ ដោយប្រមូលកាកសំណល់ដើមដំឡូងមីចេញឲ្យបានស្អាត ដើម្បីកាត់បន្ថយជំងឺនិងមេរោគនៅក្នុងចម្ការ។ ការភ្ជួរ រាស់ ត្រូវអនុវត្តបន្ទាប់ពីប្រមូលផលរួច ឬ អាចភ្ជួរចាប់ពីខែកុម្ភ:ដល់ខែមីនា បន្ទាប់ពី មានភ្លៀងធ្លាក់សើមដីអាចភ្ជួរបាន។

ការណ៍ធ្វើដូចនេះ ដើម្បីហាលដី ឱ្យងាប់មេរោគផង និងធ្វើឲ្យដីធូរមានខ្យល់ចេញចូលបានល្អផង។ យើងត្រូវភ្ជួរ រាស់ដីឲ្យបាន ២-៣ដង ដើម្បីធ្វើឱ្យដីម៉ដ្ឋល្អ ដែលរក្សាបានសំណើម បង្កើនជី ជាតិក្នុងដី បង្កឲ្យមានស្ថានភាពរូបសាស្ត្រ ល្អប្រសើរសម្រាប់ដំណុះពូជ និងការលូតលាស់ របស់ដើមដំឡូងមី។

ការភ្ជួរ ត្រូវមានជម្រៅចាប់ពី ២-៣ស.ម បើកាន់តែជ្រៅ កាន់តែល្អ ព្រោះដំឡូងមី ជាប្រភេទ ដំណាំយកមើម កាលណាដីធូរ ធ្វើឲ្យវាងាយស្រួលចាក់ឬសទៅក្នុងដី វានឹងបង្កើតជាមើម បានច្រើន ហើយធំៗ។

៣-ការលើករង៖ បន្ទាប់ពីភ្ជួររាស់បានល្អហើយ ត្រូវចាប់ផ្ដើមលើករងដំឡូងមី ដោយប្រើគោយន្ត ឬ ត្រាក់ទ័រ បំពាក់ជាមួយឧបករណ៍លើករងដំឡូងមី ដោយប្រើចន្លោះរង និងចន្លោះគុម្ពទៅតាមប្រភេទ ពូជនិងប្រភេទដី។ កម្ពស់រង ត្រូវលើកឲ្យបានពី ២០-៣០ស.ម អាស្រ័យទៅលើដីជាំទឹក ឬ មិនជាំទឹក ៖ -ចន្លោះរង ៩០ស.ម ចន្លោះគុម្ព ៦០ស.ម ប្រើពូជ ១៨ ០០០ដើម/ហ.ត -ចន្លោះរង ៩០ស.ម ចន្លោះគុម្ព ៩០ស.ម ប្រើពូជ ១២ ០០០ដើម/ហ.ត -ចន្លោះរង ៩០ស.ម ចន្លោះគុម្ព ១២០ស.ម ប្រើពូជ ៩ ០០០ដើម/ហ.ត៕