Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល២ខែ ខេត្តត្បូងឃ្មុំ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ វិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ជាសះស្បើយ១នាក់ និង១៣៩៩នាក់ ធ្វើចត្តាឡីស័ក(ពលករ និងអ្នកពាក់ព័ន្ធអ្នកជំងឺ) ខណៈ៦៨៣នាក់ អនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ

  • Print

ោយពីមានការផ្ទុះរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ក្នុងនោះកម្ពុជាក៍បានរងគ្រោះឆ្លងពីក្រៅប្រទេស ពិសេសឆ្លងក្នុងសហគមន៍ ចំនួន០៣លើកផងដែរ។ តែអ្វីដែលធ្ងន់ធ្ងរនោះ គឺលើកទី៣

នៃព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឲ្យមានការឆ្លងបន្ត វិជ្ជមានរហូតដល់២២២២នាក់, បណ្តាលឲ្យស្លាប់សរុប ២៦នាក់ (ដោយកូវីដ ២១នាក់ និងដោយជំងឺផ្សេងពេលកំពុងព្យាបាលកូវីដ ៥នាក់) ខណៈរាប់មុឺននាក់ទៀតកំពុងធ្វើចត្តាឡីស័ក បើគិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។

ដោយឡែកខេត្តត្បូងឃ្មុំ ក៍បានទទួលរងនូវចំហាយសាយភាយ នៃព្រឹត្តិការណ៍២០កុម្ភៈនេះដូចគ្នា បើគិតត្រឹមថ្ងៃនេះ អ្នកដែលបានរកឃើញវិជ្ជមានមេរោគកូវីដ ១៩ មានចំនួន ១៥ នាក់ ស្រី៧ នាក់ ក្នុងនោះក្មេង៤នាក់ ហើយព្យាបាលជាសះស្បើយ ជាបុរស មានចំនួន ០១ នាក់ផងដែរ។

ចំណែកឯ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីអ្នកទាំង១៥នាក់ខាងលើនេះ ព្រមទាំងពលករមកពីថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីកម្រឹត១ និងកម្រិត២ ចាប់ពីថ្ងៃទី ០៦ កុម្ភៈ ២០២១ រហូតដល់ ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ សរុបចំនួន ១៣៩៩ នាក់ ស្រី ៥៤២ នាក់។

ក្រោយពីបានធ្វើចត្តាឡឺស័ក១៤ថ្ងៃ និងបានធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន២លើក ទទួលលទ្ធផលអវិជ្ជមាន មានចំនួន ៦៨៣ នាក់ ស្រី២៦០នាក់ អាជ្ញាធរខេត្តបានអនុញ្ញាតចេញទៅគេហដ្ឋានវិញ និងចំនួន៧១៦នាក់ ស្រី២៨២នាក់ កំពុងធ្វើចត្តាឡីស័កបន្តទៀត។

ជាមួយនឹងការអនុញ្ញាតឲ្យទៅគេហដ្ឋានវិញជាបន្តបន្ទាប់នេះ នៅព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម ចេង ប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និងតាមដានអ្នកផ្ទុកជំងឺកូវីដ-១៩ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប័ណ្ណបញ្ជាក់ សុខភាពជូនប្រជាពលរដ្ឋ បន្ទាប់ពីបានធ្វើចត្តាឡីស័ក តាមកាលកំណត់ ក្រោយទទួលលទ្ធផលតេស្ត៍អវិជ្ជមានជំងឺ កូវីដ-១៩ ពីក្រសួងសុខាភិបាល ចំនួនសរុប ៤៦នាក់ ស្រី ២៤ នាក់ បន្ថែមទៀត នៅមណ្ឌលចត្តាឡីស័កទី២ ( QC2 ) វិទ្យាល័យត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាល់ឯកឧត្តម ចេង ប៊ុណ្ណារ៉ា លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាថ្នាក់ដឹកនាំខេត្តនានា តែងបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

តមក ឯកឧត្តម បានចែកប័ណ្ណបញ្ជាក់សុខភាព ដែល ចេញដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីបាន តាមដានសុខភាព ជូនដល់ពួកគាត់ និងបើទោះបីមានការអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញយ៉ាងនេះក្ដី ក៏អាជ្ញាធរបានតម្រូវឱ្យពលរដ្ឋទាំងនោះត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួនទៀតដែរ៕