Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុគ្គលិក និងគ្រូពេទ្យ២៤នាក់ នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពទេពនិម្មិត បន្តពិនិត្យសំណាកលេីកទី២ «អវិជ្ជមានជំងឺកូវីដ១៩» ខណៈបន្តធ្វើចត្តាឡីស័ក

  • Print

េះបើតាមការឱ្យដឹងពីអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។ ជាមួយលទ្ធផលនេះ

មន្ទីរសម្រាកព្យាបាលនៅក្រុងសួងមួយនេះ បានបន្តថែរក្សាអនាម័យសម្អាតជារៀងរាល់ថ្ងៃ ដោយធ្វើការបាញ់អាល់កុល និងថ្នាំសំលាប់មេរោគគ្រប់កន្លែងទាំងអស់ មិនថាខាងក្រៅ និងបន្ទប់នានា។

តែទោះជាយ៉ាងណា សម្រាប់មនុស្សទាំង២៤នាក់ខាងលើ នៅបន្តធ្វើចត្តាឡីស័ក និងស្រង់យកសំណាករង់ចាំលទ្ធផល នៅលើកទី៣ នាថ្ងៃទី០៦ខាងមុខនេះជាបន្តទៀត ដើម្បីឲ្យប្រាកដច្បាស់ សាកសមជាកន្លែងពិនិត្យ ព្យាបាល និងផ្តល់សេវាដោយទំនុកចិត្ត ជូនពលរដ្ឋ ស្របតាមវិធានសុខាភិបាល។

សូមជម្រាបថា មន្ទីរសម្រាកព្យាបាលនិងសម្ភពទេពនិម្មិត ក្រុងសួង បានបិទបណ្តោះអាសន្ន ដោយបុគ្គលិក និងគ្រូពេទ្យ បានយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ក្រោយពេលរកឃើញ មន្ត្រីនគរបាលម្នាក់ ឈ្មោះ ឡេង ពៅ វិជ្ជមានកូវីដ១៩ បានចូលទៅថតសួតនៅទីនោះ ខណៈដែលជាមន្ទីរពេទ្យឯកជន ឈានមុខគេមួយនៅខេត្តត្បូងឃ្មុំ មានទាំងក្រុមគ្រូពេទ្យជំនាញ កន្លែងស្តង់ដារអនាម័យល្អ ពិសេសអគារ សម្ភារៈបរិក្ខារទំនើបៗ ខ្ទង់លានដុល្លារ។

សូមបងប្អូនពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ និងគ្រប់មជ្ឈដ្ឋានទាំងអស់ បន្តអនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ដើម្បីកម្ពុជា ជៀសឆ្ងាយពីជំងឺកូវីដ១៩៕