Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក បូ ម៉ាន់ សាកល្បងដាំឪឡឹកពណ៌មាសជាង១ហិកតា ក្រោយដាំឪឡឹកសាច់លឿនជោគជ័យ

  • Print

ក្រោយជោគជ័យលើការដាំឪឡឹកសាច់លឿង លោក បូ ម៉ាន់ បានដាំឪឡឹកពណ៌មាសលើផ្ទៃដីជាង១ហិកតាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

កសិកររូបនេះ បញ្ជាក់ថា ឪឡឹកពណ៌មាសនេះ មានក្លិនក្រអូប រសជាតិផ្អែមស្រួយ មិនសូវមានគ្រាប់ និងមានតម្លៃខ្ពស់។ លោក បូ ម៉ាន ជាកសិករដាំឪឡឹក នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក បូ ម៉ាន បានចាប់ផ្ដើមដាំឪឡឹកពណ៌មាសជាលើកដំបូង ដោយបានដាំលើផ្ទៃដីជាង១ហិកតា រយៈពេលជាង២ខែមកហើយ។

បើតាមកសិកររូបនេះ បច្ចេកទេសនៃការដាំឪឡឹកពណ៌មាស មិនខុសពីការដាំឪឡឹកទូទៅឡើយ។

«បច្ចេកទេសដាំមិនខុសប្លែកពីឪឡឹកធម្មតាទេ គ្រាន់ថាបច្ចេកទេសសម័យទំនើបនេះ គេបានបំពាក់ប្រព័ន្ធស្រោចស្រពដល់ដំណាំគ្រប់គល់គ្រប់ពុម្ពរបស់វាធ្វើឱ្យដាំណាំរបស់យើងមានសុខភាពល្អ »។

នេះជាការបញ្ជាក់របស់លោក បួ ម៉ាន។ បើតាមលោក បូ ម៉ាន ការដាំ និងថែទាំឪឡឹកនេះ គឺប្រើពេលជាង១ខែប៉ុណ្ណោះ នឹងទទួលទិន្នផលសម្រាប់លក់ ដោយក្នុង១ហិកតា ផ្ដល់ផលបានពី១០ ទៅ២០តោន។

រីឯតម្លៃ លោកលក់បាន ៥០០០រៀល ក្នុងមួយគីឡូក្រាម៕