Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបុណ្យបញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ )

  • Print

ត្បូងឃ្មុំ ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅបរិវេណក្នុងវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ ) ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យ បញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេក សម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ តាជីយាយជី សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើនទៀត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានប្រសាសន៍ ក្នុងរបាយការណ៍ថា៖ វត្តសុវណ្ណរាម ហៅវត្តសន្ទៃនេះ ជាវត្តចំណាស់មួយ ដែលបានកសាងឡើង ក្នុងឆ្នាំ១៩៦៥ ហើយបើគិត មកដល់ពេលនេះ គឺមានអាយុកាល ៤៩ឆ្នាំហើយ ដែលកាលដើមឡើយ វត្តនេះត្រូវបានផ្ទេរ ចេញពីវត្តចាស់មួយ ដែលមានទីតាំង ស្ថិតខាងលិច វត្តសព្វថ្ងៃនេះ ប្រមាណ ៣គីឡូម៉ែត្រ ដែលប្រជាជន ជំនាន់នោះហៅវត្ត សន្ទៃចាស់ ។

ឯកឧត្តម បន្តទៀតថា៖ ព្រះវិហារថ្មី និងកុដិ១ មាន២ខ្នង ព្រមទាំង បង្គន់អនាម័យ១ មាន ៣បន្ទប់ ចំណាយថវិកាកសាង អស់ទឹកប្រាក់ជាង ១៥ម៉ឺន ដុល្លារអាមេរិក នៃវត្តសន្ទៃ ដែលយើងទាំងអស់គ្នា កំពុងប្រារព្ធពិធី បញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកថ្ងៃនេះ កើតឡើងដោយ កម្លាំងសាមគ្គី របស់បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្ត ក្នុងនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានជួយទំនុកបម្រុង ឧបត្ថម្ភផងដែរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីសំខាន់ ក្នុងសង្គមខ្មែរ វត្តអារាមមិនគ្រាន់តែ ជាទីសក្ការៈ សម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ ទៀតផង ។

សម្តេចបន្តទៀតថា៖ ដោយមើលឃើញ ពីតួនាទីដ៏សំខាន់ របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃ ក្នុងសង្គមនេះហើយ ទើបរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការពង្រឹង វិស័យនេះ តាមរយៈ បើកឲ្យទូលាយ និងជំរុញឲ្យមាន ការចែករំលែក រួមចំណែក ជាមួយព្រះសង្ឃ បុទ្ធបរិស័ទ និងបងប្អូន ជនរួមជាតិ នៅទូទាំងប្រទេស ដើម្បីសន្សំនូវ បុណ្យកុសល ទានសីលផង និងដើម្បីចូលរួម វិភាគទាន ក្នុងការកសាង វត្តអារាមឡើងវិញ ឱ្យសមស្រប នឹងការអភិវឌ្ឍន៍ ទៅមុខឥតឈប់ឈរ ផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាយើង លើគ្រប់វិស័យ។

សម្តេចបញ្ជាក់បន្ថែមថា៖ ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណរាម ហៅវត្តសន្ទៃនាថ្ងៃនេះ គឺជាសមិទ្ធផល ថ្មីមួយទៀត ដែលយើងទទួលបាន ក្នុងឃុំកក់ ស្រុកញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជាក្នុងទូទាំងប្រទេស ដូចជា សាលារៀន ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំបន់ ស្រះទឹក អណ្តូងទឹក ដែលរដ្ឋសភា និង រាជរដ្ឋាភិបាល បានកសាងឡើង ដើម្បីចូលរួមអភិវឌ្ឍន៍ សង្គមជាតិ និងលើកកម្ពស់ កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ទាំងផ្នែកស្មារតី និងសម្ភារៈ ។

សម្តេចក៏បានបំពាក់ គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនអ្នកមានស្នាដៃ ក្នុងការចូលរួម កសាងភូមិ ឃុំ និងប្រគេនថវិកាចំនួន ៥០លានរៀល ដល់វត្តសុវណ្ណរាម សម្រាប់ជាប្រយោជន៍ដល់វត្ត និងនាំយកអំណោយ និងថិវិកាមួយចំនួន ចែកជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តាជីយាជី និងកងកម្លាំងការពារ ក្នុងពិធីនោះផងដែរ ៕