ឯកឧត្តម ហាក់សុខមករា បើកកិច្ចប្រជុំជ្រើសរើសភូមិ និងចំការមីន គ្រាប់អទិភាពក្នុងឃុំអទិភាព សំរាប់ផែនការ បោសសម្អាតមីនឆ្នាំ២០១៦
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ជ្រើសរើសភូមិ និងចំការមីនគ្រាប់អទិភាព ក្នុងឃុំអទិភាព សំរាប់ផែនការ បោសសម្អាតមីន ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជុំវិញខេត្ត ប្រធានគណៈកម្មការ សកម្មភាពមីនខេត្ត ប្រធានក្រុមការងារ កសាងផែនការមីន តំណាងកងឯកភាព បោសសំអាតមីនទី៥ និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ៕
ដោយ៖ វ៉ាន់ វីរៈ