Social Network

ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អញ្ជើញជាអធិបតីភាពក្នុងការប្រកួតដណ្តើមពានរង្វាន់ថ្នាក់ស្រុក កីឡាវាយប៉េតង់ (ប៊ូល) លើកទី៥ ឆ្នាំ២០២៤ ក្រោមការរៀបចំដោយលោកបណ្ឌិត ម៉ាត់ប៉ាសារីដែលមានកីឡាករចូលរួមចំនួន១៨ក្រុម ថ្នាក់ស្រុក

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំបាន អញ្ជើញជាអធិបតីភាពក្នុងការប្រកួតដណ្តើមពានរង្វាន់ថ្នាក់ស្រុក កីឡាវាយប៉េតង់ (ប៊ូល) លើកទី៥ ឆ្នាំ២០២៤ ក្រោមការរៀបចំដោយលោកបណ្ឌិត ម៉ាត់ប៉ាសារីប្រធានសមាគមសាស្ត្រាចារ្យមុស្លីមកម្ពុជា និងជាប្រធានក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាដែលមានកីឡាករចូលរួមចំនួន១៨ក្រុម ថ្នាក់ស្រុក បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់ពេលរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ០៥-០៦-០៧ខែកក្កដាឆ្នាំ២០២៤ រួចមក បានរកឃើញក្រុមជើងខ្លាំង ម្ចាស់ជ័យលាភីជើងឯក ពានរង្វាន់ថ្នាក់ស្រុកពញាក្រែកលើកទី៥ឆ្នាំ២០២៤នេះហើយ។

ដោយកម្មវិធីកីឡាវាយប៉េតង់(ប៊ូល)ថ្នាក់ស្រុកនេះ បានប្រារព្ធធ្វើឡើងភូមិពោធិឥន្ទទី១ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមកីឡាករ និងប្រជាពលរដ្ឋព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកបណ្ឌិត ម៉ាត់ ប៉ាសារី មានមតិស្វាគមន៍ និងបានធ្វើរបាយការណ៍សង្ខេបនៃគម្រោងរបស់សមាគមនិងរបាយការណ៍អំពីប្រកូតកន្លងមកទៅកាន់អង្គពីធីទាំងមូលនិងគណអធិបតីអោយបានជ្រាបជាព័ត៌មានដែលសមាគមបានធ្វើសកម្មភាពមនុស្សធម៌ពីមុនមក។

បន្តាប់មកឯកឧត្តម ម៉ាត់ ហ្គោហ្វូត បានស្ថាប់របាយការណ៍សង្ខេបរួចមកបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋកំពុងទស្សនាថា ដោយសារយើងរស់នៅក្នុងប្រទេសមានសុខសន្តិភាព ទើបអាចបង្កើតព្រឹត្តិការណ៍កីឡានេះឡើង ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសសម្ដេចមហារបបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។

បន្ទាប់មកទៀត ឯកឧត្តមមានប្រសាសន៍បន្តថា ការបង្កើតពាននេះឡើង ក្នុងគោលបំណងបង្ហាញពីការទំនាក់ទំនងល្អៗជាមួយប្រជាពលរដ្ឋតាមបណ្ដាភូមិ ឃុំ ស្រុកនិងបានបង្ហាញពីសមត្ថភាពពីកីឡាករដែលចេះលេងកីឡាប៉េតង់(ប៊ូល)ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីបង្កើតអាជីពខ្លួនចង់បាន និងបានបង្ហាញដល់មហាជនបានឃើញពីសមត្ថភាពដែលខ្លួនមានផងដែរ ។

ជាចុងបញ្ជប់ឯកឧត្តមបានថ្លែងអំណរអរគុណដល់ លោកបណ្ឌិត ម៉ាត់ប៉ាសារីប្រធានសមាគមសាស្ត្រាចារ្យមុស្លីមកម្ពុជាដែលបានបង្កើតកម្មវិធីនេះជាច្រើនឆ្នាំមកហើយ ។

ឯកឧត្តមនៅតែបន្តគាំទ្រអោយមានការរៀបចំកីឡាអោយបានច្រើនប្រភេទទៀតឭដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនដែលសង្គមបច្ចុប្បន្នកំពុងហាមឃាត់។

សូមជម្រាបថា: ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផលនៃការប្រកួតប៉េតង់(ប៊ូល) លក្ខណៈស្រុកនេះ ជ័យលាភីជើងឯកលេខ១ បានទៅលើក្រុមកីឡាករ មូសា មកពីភូមិពោធិឥន្ទ លេខ១ទទួលបាន ពានមួយ អាវកីឡាករមួយឈុត និងថវិការ៤០០,០០០រៀល(សែសិបម៉ឹនរៀល), ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករ ហាជ្ជីមូសា មកពីភូមិត្រពាំងថ្ម ទទួលបានអាវកីឡាករមួយឈុតថវិការ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល ) និងជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករ តួនទូល័ស មកពីភូមិត្រពាំងថ្ម ទទួលបានអាវកីឡាករមួយឈុត ថវិការ១៥០,០០០រៀល(ដប់ប្រាំម៉ឺនរៀល)ចំណាត់ថ្នាក់លេខ៤ ទទួលបានអាវកីឡាករមួយឈុត ព្រមទាំងគណកម្មការ៦រូបទទូលបានអាវកីឡាករមួយឈុត និងថវិការ១២ម៉ឺនរៀលផងដែរ។

គួររំលឹកផងដែរថា ៖ លោកបណ្ឌិត ម៉ាត់ ប៉ាសារី បានបង្កើតពានថ្នាក់ឃុំស្រុកបែបនេះបាន៥ឆ្នាំរួចមកហើយ តាំងពីឆ្នាំ២០២០មករហូតមកដល់ឆ្នាំ២០២៤នេះ ៕