ពិធីបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ
- Details
- Category: Provincial News
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋចំនួន ៤ភូមិ មានការសប្បាយ រីករាយនៅពេលដែរ បានទៅចូលរួម ត្រួតពិនិត្យមើលប្លង់ដី និងឈ្មោះ របស់ខ្លួន នៅក្នុងពិធីបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាតំណាក់កាលទី៣ នឹងត្រូវទទួលបាន ប័ណ្ណកម្មសិទ្ធ ស្របច្បាប់នៅពេលខាងមុននេះ ។
នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ជាគណៈអធិបតីរបស់ លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណងនិងសុរិយាដី និងជានាយកចាត់ការកម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និងលោក ជា ណារុន អភិបាលក្រុងសួង ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។