Social Network

ឯកឧត្តម ប៉ែន កុសល្យ ៖ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ដូច្នេះត្រូវសិក្សាពីប្រវត្តិសាស្ត្រ ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឲ្យមានការសម្លាប់មនុស្សរង្គាលទៀត

ត្បូងឃ្មុំ ៖ យុវជនជាសសរទ្រូង របស់ប្រទេសជាតិ ដូច្នេះត្រូវសិក្សាពី ប្រវត្តិសាស្ត្ររបស់ខ្លួន ឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើង នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដើម្បីចៀសវាង ការប្រព្រឹត្តកំហុសច្រំដែល ជាន់ដាន ប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់ បងជីវិតប្រជាជន ហើយខឿន សេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញ ដូចពីអតីតកាល ។

នេះគឺជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងពិធីសំណេះសំណាល ជាមួយ យុវជនសហភាព សហព័ន្ធកម្ពុជា ស្រុក/ខេត្ត និងសិស្សានុសិស្សស្រុកតំបែរ ជាង៣០០នាក់ ដែលត្រូវបំពេញ ទស្សនៈកិច្ចសិក្សា ទៅកាន់សារមន្ទីរ គុកទួលស្លែង និងសាលាក្ដីខ្មែរក្រហម នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

នាឳកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ ក៏បានឧបត្ថម្ភ បាយចំនួន ៣៥០ កញ្ចប់ និងទឹកសុទ្ធ ៦០ យួរ ផងដែរ ។